លោកចម ប្រសិទ្ធ៖ កម្ពុជានឹងសម្រេចបានគោលដៅ ដើម្បីក្លាយជាប្រទេស មាន​ចំណូលមធ្យម កម្រិតខ្ពស់ នៅ​ឆ្នាំ២០៣០​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកចម ប្រសិទ្ធ៖ កម្ពុជានឹងសម្រេចបានគោលដៅ ដើម្បីក្លាយជាប្រទេស មាន​ចំណូលមធ្យម កម្រិតខ្ពស់ នៅ​ឆ្នាំ២០៣០​

បានផុស

នៅ

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានថ្លែងថា ប្រទេសកម្ពុជា ត្រូវតែរួមបញ្ចូល ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព ដើម្បីទ្រទ្រង់កំណើនរយៈពេលវែងរបស់ខ្លូន និង​សម្រេចបានគោលដៅ ក្លាយជាប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់ នៅ​ឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែង​បែបនេះ​ ក្នុងពេល​អ​ញ្ជើញ​ធ្វើ​ជា​អធិបតី ក្នុងសិក្ខាសាលាពិគ្រោះ យោបល់ចុងក្រោយ លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ សកម្មភាព​ប្រសិទ្ធិភាព​ធនធាន និង​ផលិតកម្ម​ស្អាត​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ ២០២១-២០៣០ នា​ថ្មីៗ​នេះ​នៅ​ទីស្តី​ការក្រសួង និង​តាម​ប្រព័ន្ធ​អន​ឡាញ។​

​ពិធី​នោះ​មានការ​ចូលរួម​ពី​ជំនាញការ​អង្គការ អភិវឌ្ឍ ឧស្សាហកម្ម សហប្រជាជាតិ UNIDO ,​លោក ​សុខ ណារិន ប្រធាន​តំណាង​អង្គការ​UNIDO ប្រចាំកម្ពុជា ,​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង តំណាង​ក្រសួង​ពាក់ព័ន្ធវិស័យ ឯកជន អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍ សរុប​ចំនួន​ប្រមាណ​១០០​រូប ។​

​លោកស្រី Nilguen tas ប្រធាន និង​ជានាយករង​ទទួលបន្ទុក​ប្រសិទ្ធិភាព​ធនធាន​ឧស្សាហកម្ម នៃ អង្គការ UNIDO បាន​ថ្លែង​បង្ហាញ ពី​ចំណាប់អារម្មណ៍ ដោយ​លើ​កឡើង​ថា បច្ចុប្បន្ននេះយើ​ង​ដឹង​ច្បាស់​អំពី បញ្ហា​ប្រឈមជា​សាកល ដែលមាន​ទំនាក់ទំនង​គ្នា​ចំនួន​៣ គឺ​ការប្រែប្រួល អាកាសធាតុ ការបាត់បង់​ជីវៈចម្រុះ និង​ការបំពុល​បរិស្ថាន ដែល​គំរាមកំហែង​ដល់​សុខភាព វិបុលភាព និង​សុខុមាលភាព របស់​មនុស្ស​ជំនាន់​ក្រោយ និង​អនាគត​របស់​យើង។ កិច្ចការនេះ​ តម្រូវ​ឲ្យ​មាន​កិច្ចសហការ និង​ការចូលរួម​ពី​គ្រប់ភាគី ហើ​យ​វិស័យ​ឧស្សាហកម្ម​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ ត្រូវ​គេ​មើ​ល​ឃើញ​ថា មានការ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ជា​ចម្បង ដែល​ត្រូវ តែមាន​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាពរបស់ខ្លួន ដើ​ម្បី​ធានាថា​យើ​ង​ទាំងអស់គ្នា រួមចំណែកក្នុងការ ការពារបរិស្ថាន និង​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​របស់​យើង។

​បន្ទាប់ពី លោក​បណ្ឌិត ទឹង ស៊ី​នី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍​ស្វាគមន៍​និង​ចំណាប់​អារម្មណ៍​រួចមក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អ​ញ្ជើ​ញ​មានប្រសាសន៍​បើ​ក​អង្គសិក្ខាសាលា ដោយបាន​សម្តែង​នូវ​អំណរ​អរគុណ​ដល់​អង្គការ UNIDO និង​ដៃគូ​សហការ​ទាំងអស់​ដែល​ខិតខំ​កសាងបាន​នូវ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ប្រសិទ្ធិភាព​ធនធាន និង​ផលិតកម្ម​ស្អាត​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ ២០២១ -២០៣០ ដែល​យកមក​ពិគ្រោះ​យោបល់​ចុងក្រោយ​នា​ថ្ងៃនេះ សង្ឃឹមថា យើង​នឹង​ធាតុ​ចូល​បន្ថែមទៀត ពីព្រោះ អន្តរាគមន៍ របស់​ប្រសិទ្ធិភាព​ធនធាន និង​ផលិតកម្ម​ស្អាត​បានផ្តល់​ជា​គម្រោង​ថ្មី​នឹង​ជួយ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ ក្នុងការ​ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៃ​ឧស្សាកម្ម​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំង ជួយបង្កើន សុខុមាលភាព មនុស្ស និង​កំ​ណើន​សេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយ ចំនួនធនធាន ដែលត្រូវការសម្រាប់ផលិតកម្ម និង​ផលប៉ះពាល់​បរិស្ថាន​ទាក់ទង​និង​ការ​ប្រើ​ប្រាស់​ធនធាន។ ប្រទេសកម្ពុជា ត្រូវតែរួមបញ្ចូលការប្រើប្រាស់ធនធាន ប្រកបដោយនិរន្តរភាព ដើ​ម្បី​ទ្រទ្រង់ កំ​ណើនរយៈពេលវែងរបស់​ខ្លូន និង​សម្រេចបានគោលដៅ ក្លាយជាប្រទេសមាន​ចំណូលមធ្យម កម្រិតខ្ពស់ នៅ​ឆ្នាំ២០៣០។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្តេជ្ញាគាំទ្ររាល់ធនធាន និង​ការខិតខំ​ប្រឹងប្រែងរបស់ខ្លួន​ ក្នុងការ​ធ្វើការ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បីសម្រេចបាននូវ​ចក្ខុវិស័យឧស្សាហកម្ម បៃតង និងបេសកកម្ម ដើម្បី​ជួយ​ឲ្យការគ្រប់គ្រងប្រកបដោយ និរន្តរភាព នៃ​ធនធាន និងកាត់បន្ថយការ​ប៉ះពាល់បរិស្ថាន នៃវិស័យឧស្សាហកម្មនៃ​ប្រទេសកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និង​ក្រសួង លោកកិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងអំណរគុណ​សាត​ជាថ្មី ដល់​អង្គការ UNIDO និង​អ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការគាំទ្រកសាង បាននូវឯកសារ​ដ៏​សំខាន់​នេះ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់ប្រសិទ្ធភាពធនធាន និង​ការអភិវឌ្ឍន៍​កាបូន​ទាប​នៅ​កម្ពុជា។​

សូមបញ្ជាក់ថា ឯកសារ​ដែល​នឹង​លើ​កមក​ពិភាក្សា ហើយត្រូវ​ធ្វើ​បទ​បង្ហាញ ដោយ​លោក Neeraj Ramch andran អ្នកជំនាញ​មកពីអង្គការ PwC នៃ​ប្រទេសឥណ្ឌា នាពេល​បន្តិចទៀតនេះ គឺជា​ពង្រាង​ចុងក្រោយ​នៃ​យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​នៃ​ផលិតកម្ម​ស្អាត​និង​ប្រសិទ្ធភាព​ធនធាន សម្រាប់​វិស័យ​ឧស្សាហកម្ម ដែល​រៀបរៀង​ដោយ​ក្រុម​ការ ងារ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) និង​ក្រសួងបរិស្ថាន (MoE) និង​ដោយ មាន​អ្នកចូលរួម​មកពី​វិស័យ​សាធារណៈ​និង​ឯកជន​នានា ដែល សម្របសម្រួល​ដោយ​ក្រុម​អ្នកជំនាញ​មកពី Price, Waterhouse និង Coopers (PwC)​ក្រោម​ការដឹកនាំ​និង​ការណែនាំ​ពី​លោក​ទេសរដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

​ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​នេះ​មាន យុទ្ធសាស្ត្រ​អាទិភាព​សំខាន់ៗ​គឺ ដើម្បី​ពង្រឹង​បទប្បញ្ញត្តិ​បទដ្ឋាន​គតិយុត្តិ និង​ការ​រាយការណ៍​ប្រមូល​ទិន្នន័យ លើកកម្ពស់​គំរូ​កម្មវិធី​ប្រសិទ្ធភាព​ធនធាន និង​ផលិតកម្ម​ស្អាត​ឱ្យ​កាន់តែ រីក ចម្រើន មាន​វិសាលភាព​ធំ ជំរុញ​ការច្នៃប្រឌិត​សហគ្រិនភាព និង​ការពង្រឹង​សមត្ថភាព​ដើម្បី​អនុវត្ត​ប្រសិទ្ធភាព​ធនធាន និង​ផលិតកម្ម​ស្អាត​។​ ​ផែនការ​នេះ​មាន​រយៈពេល១០ឆ្នាំ ​ត្រូវ​បាន​បែង​ចែកជា៣ដំណាក់កាល រយៈពេល​ខ្លី (២០២១ – ២០២៣), រយៈពេល​មធ្យម (២០២៣ – ២០២៧) និង​រយៈពេល​វែង (២០២៧ – ២០៣០) ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services