Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ ៤៨ នាក់ លប​ឆ្លងដែន​ខុសច្បាប់ ពី​ខេត្ត​ប៉ៃលិន​ទៅ​ខេត្ត​ច័ន្ទ​បុរី​ដើម្បី​បេះ​ផ្លែ​មៀន ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ ចាប់ខ្លួន

បានផុស

នៅ

ពលករ​ខ្មែរ​ចំនួន ៤៨ នាក់ ត្រូវបាន​ក្រុម​ទាហាន​ឈុតខ្មៅ ថៃ ចាប់ខ្លួន ខណ​:​ដែល​ពួកគេ​លប​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូល​ទឹកដី​ថៃ​ដើម្បី​ធ្វើជា​កម្មករ​បេះ​ផ្លែ​មៀន​នៅក្នុង​ខេត្ត​ច័ន្ទ​បុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច​ភូមិ​៤ ក្នុង​ឃុំ​ខ្លងយ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ។

​នៅ​មុនពេល​ឃាត់ខ្លួន​គឺមាន​ពលករ​ខ្មែរ​ចំនួន ៤៨​នាក់ បាន​លប​ឆ្លង​ព្រំដែន​ចូលទៅក្នុង​ទឹកដី​ថៃ ដោយបាន​នាំគ្នា​ដើរកាត់​តាម​ចំការ ស្រប​ពេល​ដែល​កម្លាំង​ទាហាន​ឈុតខ្មៅ​ថៃ កំពុង​ល្បាត​ក៏បាន​ស្ទាក់ចាប់ ក្នុងនោះ​ប្រុស ១៨ ស្រី ២៣ នាក់ និង​ក្មេង​តូចៗ ៧ នាក់។

ក្រោយ​ការ​ចាប់ខ្លួន​ពលករ​ខ្មែរ​បាន​សារភាពថា ពួកគេ​មកពី​ខេត្ត​ប៉ៃលិន ដោយ​ចូល តាម​ច្រករបៀង​កាត់​ព្រៃ ដើម្បី​ទៅ​ធ្វើ​ការ​នៅក្នុង​ចំការ​មៀន ក្នុង​ខេត្ត​ច័ន្ទ​បុរី ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​ចំណាយ​ឲ្យ​មេខ្យល់ ៥.០០០ បាត តែ​ក៏​ត្រូវ​ឃាត់ខ្លួន​តែម្តង​។

ក្រោយពេល​ឃាត់ខ្លួន ក្រុម​យោធា​ថៃ​បាន​ស​ង្កេត​ឃើញថា ពួកគេ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ ទើប​ត្រួតពិនិត្យ​សុខភាព​ពួកគេ​ទាំងអស់ និង​បាន​បញ្ជូន​ទៅ​ឲ្យ​ភាគី​កម្ពុជា​វិញ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម