Connect with us

ព័ត៌មានជាតិ

ស្រូវវស្សាជិត១៦,០០០ហិតា អាចនឹងងើបចេញពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

បានផុស

នៅ

ថ្ងៃទី៤ ខែកញ្ញា ចុងសប្តាហ៍​នេះ នៅក្នុង​ដំណើរ​បំពេញការងារ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក នៅ​អាង​ម្កាក់ ទំនប់​ទ្វារ​ទឹក​ធារាសាស្ត្រ នៅក្នុង​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង របស់លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប សេចក្តីរាយការណ៍​រប​ស់លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ល្បឿន​ការងារ​បង្ករ​បង្កើន​ផលដំណាំ​ស្រូវវស្សា​ឆ្នាំ​២០២១​នេះ បាន១៨៩ ៧២០​ហិតា ស្មើ​នឹង ៩៩.៩៩%​នៃ​ផែនការ ក៏ប៉ុន្តែ​នៅក្នុង​អំឡុង​ខែសីហា​នេះដែរ គ្រោះរាំងស្ងួត​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​ដំណាំ​ស្រូវ​ទាំងនោះ​ជិត១៦ ០០០​ហិកតា លើ​៨​ស្រុក​ក្នុងចំណោម​១២​ក្រុង​-​ស្រុក ស្មើ​នឹង​៤១​ឃុំ ៣២១​ភូមិ ជាង១៤ ០០០ គ្រួសារ​។ ក្នុង​នេះដែរ ស្រុក​ជីក្រែង​ទទួលរង​ផល​ពាល់​ច្រើន​ជាងគេ​ស្មើនឹង ៦ ៦០០​ហិក​តា ក្នុងនេះ​ស្រូវស្រាល​លើ​ផ្ទៃដី២ ៨៨០​ហិតា ត្រូវ​ទទួលរង​នូវ​ការខូច​ខាត ប្រជាកសិករ​ប្រហែល ៣ ០០០​គ្រួសារ រស់​នៅលើ​១២​ឃុំ ១៣៣​ភូមិ បានទទួល​រង​នូវ​ការខូច​ខាត​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍​រប​ស់លោក​ប្រធាន​មន្ទីរ​កសិកម្មបាន​បង្ហាញថា ក្នុងអំឡុង​ដើមខែ​កញ្ញា​នេះ ខេត្ត​សៀមរាប​ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​បើ​ស្ថានភាព​បែបនេះ នៅតែមាន​បន្តទៀត ស្រូវ​ស្រែ​ជិត១៦ ០០០​ហិកតា នឹងត្រូវ​បាន​ងើប​ចេញពី​ផលប៉ះពាល់ ហើយ​ផ្ទៃដី​ស្រូវស្រាល​ដែល​ខូចខាត​នៅ​ស្រុក​ជីក្រែង ជិត ៣ ០០០​ហិកតា អាច​នឹងមាន​លទ្ធភាព ស្តារ​ដោយ​ការ​សាប​ព្រួស​ឡើងវិញ ប្រ​ហែលជា​ជិត២ ៣០០​ហិកតា​។ ការត្រៀម​លក្ខណៈ ស្តារ​ដំណាំ​ស្រូវវស្សា​ចេញពី​ការខូចខាត​សម្រាប់​ឆ្នាំ​២០២១​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានផ្តល់​ស្រូវពូជ​សម្រាប់​ខេត្តសៀមរាប ប្រមាណ​ជា ២០០០​តោន​។​

យ៉ាងណាក៏ដោយ លោក​អភិបាលខេត្ត បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព អាង​ទឹក​ធារាសាស្ត្រ​ទំនប់​ម្កាក់ ដែលមាន​វិសាលភាព​គ្របដណ្តប់​ទៅលើ​៩​ឃុំ​នៃ​ស្រុក​ជីក្រែង ជាពិសេស​នោះ​គឺ​ការគ្រប់គ្រង​ចែកចាយ​ទឹក​ដល់​សហគមន៍​ប្រកបដោយ​តម្លាភាព​។​

លោក នួន ច័ន្ទ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្តសៀមរាប បង្ហាញថា អាងទឹក​ទំនប់​ម្កាក់​អាច​ស្តុក​ទឹកបាន​ប្រមាណ​ជា ២០​លាន​ម៉ែត្រត្រីគុណ ដែលមាន​វិសាលភាព​គ្របដណ្តប់​ចំនួន​៩​ឃុំ លើ​១២​ឃុំ​របស់​ស្រុក​ជីក្រែង និង​មាន​សមត្ថភាព​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​ប្រមាណ ២៥ ០០០​ហិតា​។ ឆ្នាំនេះ​ប្រជាកសិករ បង្កបង្កើនផល​ស្រូវប្រាំង​ជាង ១​ម៉ឺន​ហិតា និង​ធ្វើ​ស្រែវស្សា​ជាង​៣​ម៉ឺន​ហិតា ដែល​ទំហំ​ចែកចាយ​នេះ វា​លើសពី​សមត្ថភាព​របស់​អាង​ម្កាក់ រួមទាំង​មាន​ជួបប្រទះ​គ្រោះរាំង​ស្ងួត​បន្ថែមទៀត ទើប​បញ្ហា​ផលប៉ះពាល់​ស្រូវកណ្តាល​-​ស្រូវធ្ងន់ និង​ការខូចខាត​ផល​ស្រូវស្រាល​ត្រូវបាន​កើតឡើង​។

លោក​បន្ថែម​ឲ្យ​ដឹងថា ១​សប្តាហ៍​ចុងក្រោយ​នេះ កំពស់​ទឹក​អាង​ម្កាក់ បាន​ឡើងលើ​កូដ​បាត​ទ្វារ​ទឹក​ប្រមាណ ៨៥០​មី​ល្លី​ម៉ែត្រ និង​សង្ឃឹមថា កំពស់​ទឹក​នេះ​នឹង​បន្ត​មាន​កំណើន​បន្ថែមទៀត សម្រាប់​ការជួយ​សង្គ្រោះ​ផលប៉ះពាល់​៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម