ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលរថយន្តចំនួន១០គ្រឿង ពីកម្ពុជាតេលា
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចូលរួមនៅក្នុង ពិធីប្រគល់ និងទទួលរថយន្តចំនួន១០ គ្រឿងពីក្រុមហ៊ុនកម្ពុជាតេលា ដែលបានប្រគល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជា ការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយរថយន្ត ចំនួន១០គ្រឿង រួមមាន រថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ ចំនួន០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈ ចំនួន០៦គ្រឿង ។
ក្នុងពិធីប្រគល់ទទួលរថយន្តទាំងនេះ លោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការជួយ ដោះស្រាយតម្រូវការផ្សេងៗរបស់កងទ័ពនាពេលកន្លងមក។
លោកថា ការផ្តល់រថយន្តទាំង១០គ្រឿងនៅពេលនេះ គឺបានឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្តែងរបស់អង្គភាពលើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការចល័តផ្គត់ផ្គង់ប្រេងឥន្ទនៈឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការបន្ទាន់។ បទពិសោធន៍ជាក់ស្តែងកន្លងទៅនេះ កងទ័ពបានទទួលបទបញ្ជាចេញធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមមុខព្រួញនានា ហើយតម្រូវការមធ្យោបាយដឹកជញ្ជូន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។
ឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានសម្តែងនូវទឹកចិត្តរីករាយបំផុត និងបានប្តេជ្ញាបន្តជួយដល់កងទ័ពជានិច្ច ជាពិសេសនៅពេលមានតម្រូវការក្នុងកាលៈទេសៈណាក៏ដោយ គឺក្រុមហ៊ុននឹងត្រៀមជួយដោះស្រាយឱ្យអស់លទ្ធភាព៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ