Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំ៖ សប្តាហ៍ក្រោយ​​ នឹងបានដឹងតំបន់ណាអាច​បើកសាលាឡើងវិញបានឬមិនបាន

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានអះអាងថា ប្រហែលជានៅសប្តាហ៍ក្រោយយើងនឹងបានដឹងថាតើតំបន់ណាខ្លះអាចបើកសាលារៀនឡើងវិញបាននិងតំបន់ណាដែលនៅមិនទាន់អាចបើកឡើងវិញបានខណៈបច្ចុប្បន្ននេះអាជ្ញាធរកំពុងមមាញឹកចុះវាយតម្លៃនៅតាមតំបន់នីមួយៗទៅតាមជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃ​ទី៥កញ្ញានេះថាអាជ្ញាធរខណ្ឌនីមួយៗបានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញសូមពេល១សប្តាហ៍សម្រាប់ចុះសិក្សាវាយតម្លៃជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗថាតើទីតាំងណាខ្លះអាចបើកសាលាបាននិងទីតាំងណាខ្លះដែលមិនមិនទាន់បើកសាលាបាននៅឡើយដោយសារនៅរាជធានីភ្នំពេញក្នុងចំណោមសង្កាត់ទាំង១០៥សុទ្ធតែមានឆ្លងទាំងអស់។

លោកបានបន្តទៀតថាបន្ទាប់មកអាជ្ញាធរខណ្ឌនឹងរាយការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញហើយរដ្ឋបាលរាជ​ធានីភ្នំពេញផ្ញើបន្តទៅក្រសួងអប់រំដើម្បីឱ្យក្រសួងធ្វើរបាយការណ៍បន្តជួនសម្តេចនាយករដ្ឋមន្ត្រីសម្រេច។

លោកប្រធានមន្ទីរអប់រំបានបន្ថែមថា ចំណែកមន្ទីរអប់រំ នាយកសាលានិងលោកគ្រូអ្នកគ្រូបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកដំណើរការសាលារៀនឡើងវិញនាពេលឆាប់ៗនេះ។

លោកបានឱ្យដឹងថា «ចំពោះការបើកដំណើរការសាលារៀនមឡើងវិញនេះទាំងមន្ទីរអប់រំនាយកសាលាលោកគ្រូអ្នកគ្រូបានត្រៀមរួចហើយឱ្យតែក្រសួងអនុញ្ញាតបើកដំណើរការពេលណាគឺថាយើងអាចបើកសាលាបានភ្លាមៗតែម្តងព្រោះយើងមានបទពិសោធន៍ច្រើនហើយដោយកាលពីមុនត្រូវឱ្យសិស្សរៀនក្នុង១ថ្នាក់៣០នាក់ទៅ៤០នាក់ទៅតាមកម្រិតតែថ្មីៗនេះក្រសួងបានតម្រូវឱ្យដាក់សិស្សក្នុង១ថ្នាក់មិនលើសពី១៥នាក់ទេ។អីចឹងយើងត្រូវចែកសិស្ស៣០នាក់ជាពីរដោយរៀនឆ្លាស់គ្នាមួយក្រុមរៀននៅផ្ទះនិងមួយក្រុមទៀតរៀននៅសាលាតែត្រូវកាត់បន្ថយការសិក្សាទៅតាមចំនួនសិស្សតិចឬច្រើន»។

លោក ប្រធានមន្ទីរបានបន្ថែមថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសាលារៀនសាធារណៈចាប់ពីកម្រិតមតេយ្យសិក្សារហូតដល់វិទ្យាល័យមានចំនួន២៥៣សាលានិងសាលាឯកជនមានប្រមាណ​៥២០សាលាដោយមិនរាប់បញ្ចូលកម្រិតឧត្តមសិក្សាទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែន បានចេញសារសំឡេងបន្ទាន់មួយ ដោយណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩  និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤២ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤៤ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម