Connect with us

ព័ត៌មានជាតិ

តារាសម្តែងជើងចាស់ ម៉ែ ប៊ុនសុន ធ្លាក់ខ្លួនទូលនំលក់តាមផ្លូវយ៉ាងកម្សត់​

បានផុស

នៅ

ថ្មីៗ​នេះ​មាន​ទស្សនិកជន​មានការ​ភ្ញាក់​ផ្អើល​គ្រប់គ្នា​ពេលឮ​ដំណឹង​ថា​ តារា​សម្ដែង​ជើងចាស់​អ្នកស្រី គង់ ប៊ុន​ស៊ុន ហៅ​ ម៉ែ ប៊ុន​ស៊ុន កំពុងតែ​ជួប​ការលំបាក​ខ្លាំង​រហូត​ធ្លាក់ខ្លួន​ទូល​នំ​លក់​តាមផ្លូវ​ និង​មាន​ជំងឺ​ប្រចាំកាយ​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​តារា​សម្ដែង​លោក សាយ សៀ​រ៉ា​ បាន​ឲ្យ​ដឹង​ថា​ តារា​សម្តែង​ ម៉ែ ប៊ុន​សុន ដែលជា​អ្នកសិល្បៈ​មួយ​រូប​ពេលនេះ​គាត់​កំពុងតែ​ជួប​ការខ្វះខាត​យ៉ាងខ្លាំង​។ ​គាត់​ស្រលាញ់​សិល្បៈ​ណាស់​ពេល​មាន​ការងារ​សិល្បៈ​គេ​ហៅ​ថត​ក៏​ទៅ​ថត អត់​មានការ​ងារ​ថត​គាត់​ក៏​លក់​នំ​។​

លោក​បន្តទៀតថា ជាង​១០​ឆ្នាំ​ហើយ​ តែ​២​ឆ្នាំនេះ​គាត់​អត់​មានការ​ងារ​ធ្វើ​ទេ​ ហើយ​លក់​នំ​ក៏​មិន​ដាច់​ទៀត ដោយសារតែ​កូ​វីដ​-១៩​ នំ​គាត់​យក​ពី​គេ​១​ថង់​២០០០​រៀល​ លក់​៣០០០​រៀល​តែ​លក់​មិន​ដាច់​ទេ​។​

លោក សាយ សៀ​រ៉ា បញ្ជាក់ថា ​រាល់ថ្ងៃ​គាត់​មាន​ជំងឺ​ឈឺ​ទៀត​ដោយឈឺ​ក្រពះ​ ពោះវៀន ​ត្រូវ​ទិញ​ថ្នាំ​ហូប​រាល់​ខែ​ គាត់​លក់​នំ​នៅ​ខាងត្បូង​វត្ត​សន្សំ​កុសល​។ ដូច្នេះ​សូម​បងប្អូន​ជួយ​គាត់​ផង​ជួយ​ទិញ​នំ​គាត់​ ឬ​ជួយ​ជា​ថិ​វិកា​ដើម្បី​គាត់​បាន​ទិញ​ថ្នាំ​ទិញ​អង្ករ​ទិញ​របស់​ហូប​បងប្អូន​អាចជួយ​តាម​ខ្ញុំ​ ឬ​ទៅ​ជួប​គាត់​នៅផ្ទះ​ក៏បាន​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម