Connect with us

ព័ត៌មានជាតិ

បង្ក្រាបអាល់កុលក្លែងក្លាយជាង២១តោននៅស្រុកគិរីវង់

បានផុស

នៅ

​អាល់កុល​ក្លែងក្លាយ ឬមេ​តា​ណុល​ប្រមាណ​ជាង២១​តោនដែលនាំចូល​ពី​ក្រៅប្រទេស ត្រូវបាន​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ស្ទាក់​ចាប់បាន​ក្នុងភូមិ​សាស្ត្រ​ស្រុក​គិ​រី​វង់ ខេត្តតាកែវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សា​ខា ក​.​ប​.​ប​.​ខេត្តតាកែវ ដោយ​ទទួលបាន​ការ​សហ​ការ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី និង​ក្រោម​កិច្ចសម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះ​ស្ទាក់ចាប់​សារធាតុ​មេ​តា​ណុល​ចំនួន៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០​លីត្រ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរី​វង់ ខេត្តតាកែវ ។

ក្រោយពី​បាន​ត្រួតពិនិត្យ​ឃើញថា សារធាតុ​មេ​តា​ណុល​ទាំងនេះ​ត្រូវបាន​នាំចូល​ពី​បរទេស ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ មន្ត្រី​ជំនាញ​បានធ្វើការ​ឃាត់ទុក​ជាប​ណ្តោះ​អាសន្ន ដើម្បី​អនុវត្ត​នីតិវិធី ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម