Connect with us

ព័ត៌មានជាតិ

លោក អ៊ុំ រាត្រី៖ គ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌​ កុំគិតរឿងលុយជាធំ

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញានេះ បានបើកកិច្ចប្រជុំមួយ ជាមួយវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ក្នុងខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក អ៊ុំ រាត្រី បានថ្លែងឱ្យវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចក្នុងខេត្តបន្ទាយមានជ័យ ត្រូវគោរពក្រមសីលធម៍ វិជ្ជាវីវៈ និងអកប្បកិរិយាឲ្យបានសមរម្យ កុំគិតតែពីរឿងលុយជាធំពេកនិង មិនត្រូវប្រើអកប្បកិរិយាអសុរោះដល់អ្នកជំងឺឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងថា “ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតួនាទីនិងភារៈកិច្ច វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនរាល់ចំណុចខ្វះខាតរបស់លោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យទាំងអស់ក្នុងការផ្តល់សេសាធារណៈ និងវិជ្ជាជីវៈសុខាភិបាលឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពដើម្បីធ្វើឲ្យសុខភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ”។

កាលពីថ្ងៃទី ៤ ខែសីហា អភិបាលខេត្តរូបនេះ បានរិះគន់លើការផ្ដល់សេវាសុខាភិបាល របស់មន្ទីរពេទ្យខេត្តមង្គបូរី (មិត្ត​ភាពកម្ពុជា-ជប៉ុន) ក្រោមការដឹកនាំរបស់ លោក ចន្ទ័ វុឌ្ឍីណាវុធ ថាគ្មានក្រមសីលធម៌ បម្រើសេវាសាធារណៈ គិតតែរឿងលុយជាធំ។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្រុមការងារអង្គរក្សសម្តេចតេជោ មានបញ្ហាត្រូវវះកាត់ជាបន្ទាន់ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យ មិនជួយសង្គ្រោះភ្លាមៗនោះទេ ដោយទារលុយមុន​សិន។ 

លោក អ៊ុំ រាត្រី បញ្ជាក់ “ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាគឈាម ដើម្បី​ជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយ មានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរ ពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ”។ 

ប៉ុន្តែទោះជាយ៉ាងណា គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ៦ កញ្ញានេះ មិនទាន់មានវិធានការដាក់ពិន័យ ទៅលើអ្នកគ្រប់គ្រង មន្ទីរពេទ្យខេត្តមង្គលបូរី លោក ចន្ទ័ វុឌ្ឍីណាវុធនេះនៅឡើយទេ ដោយលោកអភិបាលខេត្តបង្ហើបតម្រុយប្រាប់កម្ពុជាថ្មីនៅរសៀលនេះថា ក្រុមការងារ កំពុងធ្វើការលើបញ្ហានេះ នឹងចេញលទ្ធផលឆាប់ៗ៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម