Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា កំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែង ជំនួសស្ពានចាស់ដែលទ្រុឌទ្រោម

បានផុស

នៅ

ស្ពានចំនួន២ ត្រូវបានអាជ្ញាធរជាតិអប្សរាសាងសង់ថ្មី ជំនួសឲ្យស្ពានចាស់ដែលទ្រុឌទ្រោម សិ្តតនៅក្នុងឃុំដូនកែវ និងឃុំល្វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​សាងសង់​សំណង់​ស្ពានបេតុង​ថ្មី​ចំនួន​២​កន្លែង ជំនួស​ឱ្យ​ស្ពាន​ចាស់​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ទំហំ​តូច​។ ស្ពាន​ទាំង​២ រួមមាន​ទី​១ ស្ថិតនៅលើ​ប្រឡាយ​រំដោះ​ទឹកជំនន់ ក្នុងភូមិ​រហាល ឃុំ​ដូន​កែវ ស្រុក​ពួក មាន​ទំហំ​២៦​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​ និង​ទី​២ ស្ថិតនៅ​ចំណុច​ឆ្លងស្ទឹង​ព្រះ​ស្រុក ក្នុងភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក ដែលមាន​ប្រវែង​២២​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ទៀតថា ស្ពាន​ទាំង​២​នេះ​ក្រៅពី​មាន​សារៈសំខាន់​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាជន​ក្នុង​ឃុំ​ដូន​កែវ និង​ឃុំ​ល្វា វា​ក៏​ជួយ​ដល់​ការគ្រប់គ្រង​ទឹក​ឱ្យមាន​ប្រសិទ្ធភាព ក្នុង​ការរំដោះ​ទឹកជំនន់​ពី​តំបន់​អង្គរ ក្រុង​សៀមរាប និង​ទីរួមស្រុក​ពួក ទៅ​ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក ធ្លាក់​ចុះទៅ​បឹង​ទន្លេសាប​៕

អត្ថបទ​៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម