Connect with us

ព័ត៌មានជាតិ

បើកការស្រាវជ្រាវប្រធានមន្ទីរពេទ្យ មង្គលបូរី ពាក់ព័ន្ធរឿងទារ​លុយមុននឹងព្យាបាលអ្នកជំងឺ​

បានផុស

នៅ

មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ ​បាន​បង្កើត​ក្រុមការងារ​ចុះ​អង្កេតស្រាវជ្រាវ​ប្រធាន​មន្ទីរពេទ្យ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ពាក់ព័ន្ធ​រឿង​ទារលុយ​មុននឹង​ព្យាបាល​អ្នកជំងឺ​។​

ការបង្កើត​ក្រុមការងារ​នេះ​បន្ទាប់ពី​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បានលើកឡើង​តាមរយៈ​ទំព័រ​ហ្វេសប៊ុ​កដោយ​មិន​ពេញចិត្ត​ចំពោះ​អ្នកគ្រប់គ្រង​នៅ​មន្ទីរ​ពេ​ទ្យ​ខេត្ត​មង្គល​បូរី ថា ​គ្មាន​ក្រមសីលធម៌ជា​គ្រូពេទ្យ ដោយ​ធ្វើការ​ទារលុយ​មុននឹង​ព្យាបាល​អ្នកជំងឺ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា​ថា ​«​ចំពោះពត៌មាននេះ មន្ទីរ​សុខាភិបាល​ខេត្ត បាន​បង្កើត​ក្រុមការងារ​ចុះ​អង្កេត ស្រាវជ្រាវហើយ​ កំពុង​បន្តធ្វើ​ការងារ​នេះ »​។​

លោកប្រធាន​មន្ទីរ​បាន​បន្តថា ​« បើ​ករណីរកឃើញ​មាន​កំហុសឆ្គងក្នុង​ការងារ​ដឹកនាំ និង​ផ្តល់​សេវា យើងនឹងមានវិធានការស្របតាម​ច្បាប់ក្នុងការ​ដាក់ពិន័យ »​។​

លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ បានលើកឡើង​ពី​ការមិន​ពេញចិត្ត​ចំពោះ​អ្នកគ្រប់គ្រង​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរីថា ​គ្មាន​ក្រមសីលធម៌ជា​គ្រូពេទ្យ ដោយ​ធ្វើការ​ទារ​លុយ​មុននឹង​ព្យាបាល​អ្នកជំងឺ​។​

ការលើកឡើង​របស់លោក អ៊ុំ រាត្រី​កាលពី​យប់ថ្ងៃទី៤ ខែកញ្ញា ខណៈ​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ មាន​បញ្ហា​ត្រូវ​វះកាត់ជាបន្ទាន់ ប៉ុន្តែ​ត្រូវ​ក្រុមគ្រូពេទ្យមិន​ជួយសង្គ្រោះ​ភ្លាមៗ​នោះទេ ដោយ​ទារ​លុយ​មុន​សិន​។​

លោក អ៊ុំ រាត្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​«​ថ្ងៃនេះ​ម៉ោង​១០និង​០៥​នាទីយប់ ​ខ្ញុំ​បាន​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​លោក អិន លី​អាន មាន​ឋានន្តរ​ស​ក្ត័​វរសេនីយទោ ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ ដែល​បានមក​បំពេញបេសកកម្ម​នៅ​ខេត្ត​បន្ទាយមានជ័យ​ ដែល​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​មង្គល​បូរី ហើយ​ដែល​លោក​ប្រធាន​មន្ទីរពេទ្យ​ប្រាប់ថា ជា​គោល​ការណ៍ត្រូវ​រក​អ្នក​អោយ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​មុន​ធ្វើការ​វះកាត់​ ទោះ​អ្នកជំងឺ​ធ្ងន់​ក៏ដោយ​»​។​

លោក អ៊ុំ រាត្រី ដាក់​ជា​សំណួរ​ថា តើ​ការគ្រប់គ្រង​របៀបនេះ គួរ​ត្រូវ​សម្រេច​យ៉ាងម៉េច​ចំពោះ​អ្នកគ្រប់​គ្រងដែល​មិន​គិតពី​ក្រម​សីល​ធម៌ និង​មិនចេះ​ចាត់ចែង​ការងារ​។​

បើតាម​លោក​អភិបាលខេត្ត នេះ​មិនមែន​លើកទីមួយ​ទេ គឺ​ច្រើនលើក​ហើយដែល​ប្រជាពលរដ្ឋ​តែង​តែ​រអ៊ូរទាំ​លើ​ការផ្តល់សេវា​របស់​មន្ទី​រ​ពេទ្យ​ដែលមាន​លោក ចន្ទ័ វុ​ឌ្ឍី​ណា​វុ​ធ ជា​ប្រធាន​មន្ទីរពេទ្យ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម