Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បញ្ជាក់​មូលហេតុ​ភូមិ​ជាង ២០០ ទៀត មិនទាន់​មាន​អគ្គិសនី​​ប្រើប្រាស់

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា រហូតមកដល់ពេលនេះមានភូមិចំនួន២១០ភូមិទៀតក្នុងចំណោមភូមិសរុប១៤៨៦៨ភូមិនៅទូទាំងប្រទេស នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ។

លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមានប្រសាសន៍នៅថ្ងៃទី៦កញ្ញានេះថា តាមគោលដៅនៃការអភិវឌ្ឍអគិ្គសនីភាវូបនីយកម្មជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានសម្រេចជិត៩៩% នៃ ភូមិសរុបទូទាំងប្រទេស ដែលបានភ្ជាប់ពីបណ្តាញជាតិ និងពីប្រភពថាមពលផ្សេងៗដូចជាពន្លឺព្រះអាទិត្យ  ជីវៈម៉ាស់ ជីវឧស្ម័នជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថា « យើងនៅសល់តែភូមិចំនួន ២១០ភូមិប៉ុណ្ណោះ ដែលមិនទាន់ភ្ជាប់ជាមួយបណ្តាញជាតិ ដោយសារភូមិទាំងនេះជាភូមិបណ្តែតទឹក ភូមិនៅលើកោះ ភូមិមិនមានផ្លូវធើ្វដំណើរ ភូមិមានផ្លូវពិបាកធ្វើដំណើរ និងភូមិលិចទឹកនៅរដូវវស្សា ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំងនោះក៏មានប្រើប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ និងប្រភពថាមពលកកើតឡើងវិញផេ្សងទៀតផងដែរ»។

លោកបានបន្តទៀតថា តាមពិតចំនួនជិត ៩៩%នេះ គឺបានសម្រេចគោលនៅ ១០០% នៃភូមិសរុបទូទាំងប្រទស ដែលមានថាមពលអគិ្គសនីប្រើប្រាស់ពីប្រភពថាមពលផ្សេងៗ ដូចជាថាមពលពន្លឺព្រះអាទិត្យ ជីវម៉ាស ថាមពលអាគុយ តាមគោលដៅរបស់រាជរដ្ឋាភិបាលហើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម