Connect with us

ព័ត៌មានជាតិ

លោកយាយ អាយុ ១០២ ឆ្នាំនៅកោះកុង​ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​​ផ្ដល់ដោយរាជរដ្ឋាភិបាល

បានផុស

នៅ

លោកយាយព្រះជន្ម១០២ឆ្នាំ នៅខេត្តកោះកុង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមគ្រូពេទ្យប្រចាំការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទី២ហើយដែលមានលោកយាយអាយុ១០២ឆ្នាំ រស់នៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន​ជ័យ ក្រុងខេមរភូមិន្ទ ដោយលោកយាយ សុខ សារឿន ធ្វើដំណើរមកចាក់វ៉ាក់សាំងតាមការសុំអ្នកមានម៉ូតូជិះមកមណ្ឌលចាក់វ៉ាក់សាំងសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

បើតាមការលើកឡើងរបស់ក្រុមគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំងថ្លែងថា លោកយាយ សុខ សារឿន ជាអ្នករស់នៅកូនចៅដែលចាំចម្ការកៅស៊ូអោយគេនៅចំណុចផ្លូវបន្ទាយ២៩៧។

ការអញ្ជើញមកចាក់វ៉ាក់សាំងនេះដែរ គឺលោកយាយមិនមានអត្តសញ្ញាណបណ្ណសម្គាល់ខ្លួនជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទេ តែលោកយាយអះអាងថាលោកយាយមានអាយុ១០២ជិតចូល១០៣ឆ្នាំហើយ។

ក្រុមគ្រូពេទ្យ ក៏សុំការសម្របសម្រួលទៅកាន់អាជ្ញាធរភូមិ សង្កាត់ ដើម្បីធ្វើឯកសារសំគាល់ខ្លួនជូនលោក​យាយ ព្រមទាំងរបាយការណ៍ពាក់ព័ន្ធនានាទៅកាន់ក្រសួងសុខាភិបាលពីការស្ម័គ្រចិត្ត ក្រោយការចាក់វ៉ាក់សាំងលោកយាយមានអាការៈសុខភាពល្អប្រសើរ និងធ្វើដំណើរជាមួយចៅឌុបជូនទៅផ្ទះ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យដាក់វេនប្រចាំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារដែលគ្រប់អាយុ១២ដល់​១៧​ឆ្នាំ គ្រាពួកគាត់ខកខានពុំបានចាក់តាមការកំណត់ ដោយសារតែមានបញ្ហាសុខភាព ឬជាប់ខ្លួនធ្វើ​ចត្តា​ឡីស័កនៅមណ្ឌល ក៏ដូចជានៅតាមខ្នងផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម