Connect with us

ព័ត៌មានជាតិ

ក្មេង២ក្រុមកាប់​ចាក់​គ្នា ចុងក្រោយស្លាប់ម្នាក់

បានផុស

នៅ

ខេត្តបាត់ដំបង៖ ក្មេងចំនួន២ក្រុមបានវាយប្រហារគ្នាដោយប្រើដាវ ដំបង និងដុំថ្ន នៅទីបំផុតមានម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១០ និង ២០នាទី យប់ត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមពាក្យបណ្តឹងឈ្មោះ អ៊ាង ផល្លា ភេទប្រុសអាយុ ៤៨ឆ្នាំ(ឪពុកជនរងគ្រោះ) មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងដែលបានអះអាងថា កូនរបស់ខ្លួនឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ។ ក្រោយពីសមត្ថកិច្ចក្រុងចុះស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនបាន ៤ នាក់ ក្នុងនោះភាគីម្ខាង ២ នាក់ ដោយឡែកនៅសេសសល់ កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាលកំពុងតាមក្របួចបានខ្លះបន្ថែមទៀត។    

ក្មេងស្ទាវដែលសមត្ថកិច្ចក្រុងឃាត់ខ្លួនបានគឺ ១-ឈ្មោះ សែម វីរ: ភេទប្រុស  អាយុ ១៨ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិពាក់ស្បែក ឃុំ ស្នឹង ស្រុកបាណន់ ២-ឈ្មោះ សុខ ចាន់ថា  ភេទប្រុស  អាយុ ១៧ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ៣-ឈ្មោះ សឺន សិទ្ធស័ក  ភេទប្រុស  អាយុ ១៩ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និង ៤-ឈ្មោះ វ៉ាន់ ហុកហេង  ភេទប្រុស  អាយុ ១៦ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួកតាឯក ក្រុងបាត់ដំបង។   

ដោយសារមានបទបញ្ជាពីលោកស្នងការ សាត គឹមសាន និងមានការឯកភាពពីលោកព្រះរាជអាជ្ញា  កែវ​ សុជាតិ ផងនោះ បច្ចុប្បន្ន លោកវរសេនីយ៍ឯក ពេជ្រ​ សារ៉ែន បានអោយកម្លាំងជំនាញរៀបចំ កសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធីហើយ។ យ៉ាងណា មូលហេតុឈានដល់ការ​កាប់ចាក់គ្នានេះ មិន​ទាន់ដ​ឹង​មូលហេតុ​នៅ​ឡើយទេ។

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម