Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុងគ្រោងនឹងបើកសាលារៀនឡើងវិញនៅខែក្រោយនេះ​

បានផុស

នៅ

អាជ្ញាធរខេត្ត​កោះកុង​គ្រោង​នឹង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅ​ខែតុលា​ ឆ្នាំ​២០២១​ខាងមុខ​នេះ ​បន្ទាប់ពី​បាន​ផ្អាក​ជាង​១​ឆ្នាំ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

លោក ស្រេង ហុង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៦​ ខែកញ្ញា​នេះ​ថា ​ការបើក​ដំណើរការ​សាលា​នៅ​ខែ​ក្រោយ​នេះ​ ដោយសារ​រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ទីតាំង​សម្រាប់​ប​ញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩​ និង​អ្នកធ្វើច​ត្តា​ឡី​ស័ក​នៅតាម​សាលា​មួយចំនួន​ទៅ​ទីតាំង​ថ្មី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​បច្ចុប្បន្ន​នេះ​យើង​បា​នប​ញ្ជូន​អ្នកជំងឺ​ និង​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ចេញ​ពីសាលា​ចំនួន​៦​ហើយ​ក្នុងចំណោម​វិទ្យាល័យ​៥​សាលា​ និង​សាលាបឋមសិក្សា​៥​សាលា​ហើយនៅសល់​វិទ្យាល័យ​៣​និង​សាលាបឋមសិក្សា​១​ដែល​រង់ចាំ​សាងសង់​មជ្ឈមណ្ឌលស៊ូនឹង​រួចរាល់​នៅ​ចុងខែ​កញ្ញា​នេះ​ ទើប​យក​ពួកគាត់​ទៅ​ដាក់​នៅ​ទីនោះ​។​

លោក​បាន​ឱ្យដឹងទៀតថា ​ក្រៅពីនេះ​យើង​ត្រូវ​រង់ចាំ​ការ​ស្រង់​ស្ថិតិ​សាលា​ណាខ្លះ​ដែល​ស្ថិត​នៅ​តំបន់​មាន​ហានិភ័យ​ទាប ​និង​សាលា​ណាខ្លះ​ស្ថិតនៅ​តំបន់​មាន​ហានិភ័យ​ខ្ពស់​ ដើម្បីប​ញ្ជូន​បន្តទៅ​ក្រសួង​អប់​រំ​ រួចហើយ​ក្រសួង​បន្តទៅ​ជូន​ប្រមុខ​រដ្ឋាភិបាល​ជា​អ្នកសម្រេច​។​

ដូចនេះ​លោក​សុំ​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក និង​ការិយាល័យ​អប់រំ​ក្រុង ស្រុក មន្ទីរអប់រំយុវជន និង​កីឡា​ខេត្ត ពិនិត្យ និង​ពិភាក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ថា ​តើ​នៅតាម​ក្រុង ស្រុកអាច​បើក​ដំណើរ​ការរៀន​វិញ​នៅពេលណា​ជាក់លាក់ និង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន​បំផុតដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សាលារៀន និង​ក្នុង​សហគមន៍​។​

ជាងនេះទៀត​ ត្រូវ​កំណត់​ទី​តាំង​ណា​មាន​ហានិភ័យ​ទាប ​និង​ទីតាំង​ណា​មាន​ហានិភ័យ​ខ្ពស់ហើយ​ធ្វើ​របាយការណ៍​ឱ្យ​ចប់សព្វគ្រប់​ប​ញ្ជូន​មក​រដ្ឋបាលខេត្ត​ឱ្យបាន​មុន​ថ្ងៃទី​៩​ ខែកញ្ញា​ ឆ្នាំ២០២១​ខាងមុខ​នេះ​ ដើម្បីឱ្យ​រដ្ឋបាលខេត្ត​ផ្ញើ​ជួន​បន្តទៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

លោកបាន​បន្តទៀតថា​ « យើងរង់ចាំ​ការសម្រេចជាគោលការណ៍នា​ថ្ងៃ​ព្រហស្ប​ត្តិ៍ ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយពី​ទទួលបាន​ព័ត៌មាន​ត្រឡប់​ពី​គណៈ​គ្រប់គ្រង​សាលា និង​ការិយាល័យ​ជំនាញ​ព្រម​ទាំង​ការយល់ព្រម​ពី​រដ្ឋបាល​ក្រុង ស្រុក​នីមួយៗ​»​។​

គួរ​បញ្ជាក់ថា ​ខេត្តកោះកុង​មាន​សាលា​វិទ្យាល័យ​ចំនួន​១២​សាលា សាលា​អនុវិទ្យាល័យ​ចំនួន១៩​សាលាបឋមសិក្សា និង​ម​ត្តេ​យ្យរ​ដ្ឋ​ចំនួន១២១​សាលា និង​សា​លាម​ត្តេ​យ្យ​សិក្សា​សហគមន៍១៣​សាលា​។ ក្នុងនោះ​ខេត្ត​មាន​សិស្ស​កម្រិត​បឋមសិក្សា​មាន​ចំនួន១៦,៦៨០​នាក់ និង​សិស្ស​កម្រិត​មធ្យម​សិក្សា​មាន ៥,៣៩៣​នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម