Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ នៅមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង

បានផុស

នៅ

ប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់ នៅមាត់ច្រាំងព្រែកទន្លេវ៉ៃគោ ជាប់កន្លែងលក់ខ្យង ដោយមានរបួសដាច់ក្បាលប្រវែងជិត១ចង្អាម ធ្វើ​ឲ្យ​មានការ​ស្រែក​ឆោឡោ​ភ្ញាក់ផ្អើល​អ្នកធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ឈប់​ចោមរោម​មើល​ រួច​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​អន្តរាគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រទះឃើញ​សព​ស្ត្រី​នេះ ​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ​កញ្ញា​ ឆ្នាំ២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ខាងកើត​ស្ពាន​ហាយវ៉េ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្ រ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង ហើយ​នៅក្នុង​ករណីនេះ​ដែរ នៅវេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក លោក​ពុត ក​យ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ក្រុង​ស្វាយ​រៀងមក​ពិនិត្យ​សព ស្ត្រី​រងគ្រោះ លទ្ធផល ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ពុំ​មែន​ជា​អំពើ​ឃាតកម្ម​ទេ។

​ស្ត្រី​រងគ្រោះ គឺជា​ជនអនាថា អាយុ​ប្រមាណ ជាង​៤០​ឆ្នាំ ក៏ប៉ុន្តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​និង​សាច់ញាតិ​នៅឡើយ​ទេ​។ ​ក្រោយពី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច​ បាន​ហៅ​រថយន្ត​សាមុយ​ដឹក​សព​ជនរងគ្រោះ​ទៅ​តម្កល់​នៅ​វត្ត​ពោធិ​តា​ហោ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ទាក់ទិន​ករណីនេះ​ដែរ លោក​វរសេនីយ៍​ កែន រិទ្ធី អធិការ​នៃ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ស្វាយរៀង​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​ប្រមាណ ជា​០៣​ឬ​៤​ទៀបភ្លឺ​ថ្ងៃទី​៦​កញ្ញា នេះ ទំនង​ជនរងគ្រោះ​ដើរ​នៅ​លើ​ផ្លូវ​រថយន្ត ហើយដោយ​មេឃ​ងងឹត មាន​ភ្លៀង​ធ្លាក់​ផង ហើយ​ជនរងគ្រោះ​ស្លៀក​សំលៀកបំពាក់​ពណ៌​ខ្មៅ​ផង ល្បឿន​រថយន្ត​បើកបរ​លឿន​ផង ក៏​បុក​ស្ត្រី​រងគ្រោះ​ពីក្រោយ​ប៉ើង​ប្រមាណ​២០​ម៉ែត្រ​ធ្លាក់​ចូល​ទៅ​ច្រាំង​ព្រែក​ទន្លេ​វ៉ៃ​គោ របួស​បែកក្បាល​ស្លាប់​តែម្តង​។

​ចំណែក​រថយន្ត​បង្ក​បើកបរ​ពី​ទិស​ខាងលិច​ ឆ្ពោះទៅ​ទិស​ខាងកើត ក្រោយពី​បុក​ស្ត្រី​រងគ្រោះ​ហើយ ក៏បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល​បន្សល់​ទុក​នៅ ចង្កៀង​រថយន្ត​ខាងស្តាំ និង​កម្ទេចកំទី​កញ្ចក់​ចង្កៀង​រថយន្ត​ នៅ​នឹង​កន្លែងកើតហេតុ ជាមួយនិង​សាកសព​ស្ត្រី​រងគ្រោះ​។

​សមត្ថកិច្ច​ក៏បាន​ប្រកាស​ដល់​មហាជន ដែរ​មាន​បាត់​សមាជិកគ្រួសារ ដែលជា​ស្ត្រី​អាណា​ថា វិកល ដែលមា​ន​អាយុប្រមាណ​ជា​៤០​ឆ្នាំនេះ​ សូម​មក​ទាក់ទង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ សព​តម្កល់​នៅ​វត្ត​ពោធិ​តា​ហោ សង្កាត់​ពោធិ​តា​ហោ​ក្រុង​ស្វាយរៀង​៕​

អត្ថបទ៖ គឹម​សេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម