Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៥នាក់ កំពុងកាប់រានព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្រុក​សំឡូត​

បានផុស

នៅ

កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង១២និង០៧នាទី មន្ត្រី​ឧទ្យានុរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង សហការ​ជាមួយ​មន្ត្រីល្បាត​MJP បាន​ចុះ​ល្បាត​តាមផ្លូវ​ក្រវ៉ាត់​ព្រំដែនក្នុងភូមិ​សាស្ត្រ ក្បែរ​ច្រក​តំបន់៤០០ស្ថិតក្នុង​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

មកដល់​គោលដៅ​ខាងលើ ក្រុម​ល្បាត​បាន​សហការ​បន្ថែម​ជាមួយ​នគរបាល​វរ​:​ការពារ​ព្រំដែន លេខ​៨២៣ ដឹកនាំ​ដោយ​លោក ម៉ី ណាន់ មេ​ប៉ុស្តិ៍​ច្រក​៤០០ និងកងការពារ​វរៈ​ព្រំដែន​លេខ​៥០២ ដឹកនាំ​ដោយ​លោក ម៉ៃ ម៉ុ​ន និងលោក សួន សុខ​អូន ប្រធានស្តីទី​ទំនាក់ទំនង​ច្រក​៤០០ ក៏បាន​ប្រទះឃើញ​បទល្មើសកាប់រានឆ្ការព្រៃ​ដី​ថ្មី​មួយកន្លែង ពេល​ក្រុម​ល្បាត​ចុះទៅ​ដល់​បាន​ជួប​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ទើប​ក្រុម​ល្បាត​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ដើម្បី​សាកសួរ​នៅ​ស្នាក់ការ​MJP ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ទាំង​៥​នាក់​គឺ ១.​ឈ្មោះ យូវ សារ៉ម ២.​ឈ្មោះ អាន់ ទេ​ន ៣.​ឈ្មោះ អាន់ ទឿ​ន ៤.​ឈ្មោះ ស៊ិ​ន ចាន់ និង៥.​ឈ្មោះ ព្រំ ហ៊​ន ពួកគេ​រស់នៅ​ក្នុងភូមិ​កណ្តាល ស្រុក​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

ក្នុង​ការឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ​បាន​រឹបអូស​វត្ថុតាង​រួមមាន កាំបិត​ខ្វែវ ចំនួន​០៥​ដើម និង​ម៉ូតូ​ចំនួន ៣គ្រឿង ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។​

បើតាម​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ថា ការកាប់​រាន​ព្រៃ​ដើម្បី​ធ្វើជា​កម្ម​សិទ្ធ​នេះ គឺ​កាប់​ចំ​ដី​មន្ត្រី​ថ្នាក់​ធំ​មួយរូប ទើប​មានការ​ប្តឹង​អោ​យក​ម្លាំ​ងជំនា​ញចុះ​ចាប់​តែម្តង។ ដោយឡែក​នាពេល​កន្លងមក ក៏មាន​ការកាប់​រាន​ដី​រាប់សិប​ហិកតា​ដែរ នៅក្នុង​ភូមិសាស្ត្រ​ក្រវ៉ាត់​ព្រំដែន​ក្នុងស្រុក​សំឡូត ពី​សំណាក់​លោក យឹម វិចិត្រ មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣ ដែរ តែ​បច្ចុប្បន្ន​ឮថា លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត កំពុង​ដាក់ពាក្យ​ប្តឹងទៅ​ក្រសួង និង​ប្តឹង​ចូល​តុលាការ​ហើយ ដើម្បី​ដកហូត​ដី​ទាំង​នោះមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម