Connect with us

ព័ត៌មានជាតិ

ប្រឡាយម័រ ​ជាង​៣គីឡូម៉ែត្រ​ ជីកស្ដារ​បាន​៩០ ភាគរយ

បានផុស

នៅ

ការជីកស្តារប្រឡាយម័រ​ នៅក្នុងភូមិ​សាស្រ្តភូមិម័រ​ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ​ដោយចាប់ពី​ស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន​ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ សម្រេចបានប្រមាណ៩០ភាគរយហើយ ​ពោលគឺនៅសល់ប្រវែងប្រមាណ៤០០ ម៉ែត្រប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹក កំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១ ដែលមានប្រវែ ជាង៣គីឡូម៉ែត្រ​ ទទឹងចាប់ពី ២០ ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន។

មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះមូលហេតុដែលបង្កឱ្យមានភាពយឺតយ៉ាវ នៃការស្តារប្រឡាយម័រនេះ គឺដោយសារ​មានឧបសគ្គមួយចំនួន ពិសេស​ក្នុងកំណាត់ប្រឡាយប្រវែងជាង៤០០ម៉ែត្រ ដែលនៅសេសសល់នេះ ដោយសារតែមាន​បងប្អូនប្រជាពលរដ្ឋមួយចំនួន សាងសង់ស្ពានខ្លះបោះបង្កោលឈើ​ និងថ្មនៅក្នុងប្រឡាយ ស្ទើបិទផ្លូវទឹកទៅហើយ។

កត្តាទាំងនេះ បានធ្វើឱ្យក្រុមការងារស្តាប្រឡាយភូមិម័រ​ នៃមន្ទីរធនធានទឹក រាជធានីភ្នំពេញ អូសបន្លាយពេលវេលាអស់ជាច្រើនខែ។ រហូតដល់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបន្តដាក់គ្រឿងចក្រ ជីស្ដារប្រឡាយដើម្បី រំដោះទឹកចេញពីផ្នែកខ្លះប្រឡាយលូ៥ ប្រឡាយទួលពង្រទី១ និងផ្នែកខ្លះទៀតមកពីខណ្ឌ ពោធិសែនជ័យ និងខណ្ឌសែនសុខ។

មន្ត្រីដដែលប្រាប់ដឹងទៀតថា ការងារស្ដារប្រឡាយ ភូមិម័រនេះ ចែកចេញជា ៣តំណាក់កាល ក្នុងនោះ ដំណាក់​កាលទី១ គឺក្រុមការងារដាក់គ្រឿងចក្រឈរនៅ លើដីគោកចាប់ពីស្ថានីយ បូមទឹកលូប្រាំ ដំណាក់កាលទី២ និងទី៣ ត្រូវដាក់គ្រឿងចក្រក្នុងសាឡង់ចុះស្តារហូតដល់ស្ថានីយបូមទឹកបឹងទំពន់ រហូតមកដល់ពេលនេះប្រឡាយភូមិម័លត្រូវបានក្រុមការងារស្ដារនិងកាយយកភក សំរាម និងស្មៅ ដើមឈើដុះក្នុង ប្រឡាយស្រេចបានប្រមាណ៩០ភាគរយហើយ។

ប្រឡាយម័រនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២៣ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៨ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤៥ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម