Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ប្រាប់​ឱ្យ​ពលរដ្ឋ​រស់នៅតាមបណ្ដោយផ្លូវ ២ខ្សែ​ ប្រញាប់​រុះរើខ្សែកាបចេញ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសទុកពេល ១៥ ថ្ងៃ ឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុន កំពុងប្រើប្រាស់បណ្ដាញ​ខ្សែកាប នៅផ្លូវព្រះយុគន្ធរ ផ្លូវឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យល្អស្រស់បំព្រង សក្ដិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំ​ពេញ ឱ្យកាន់តែល្អស្រស់បំព្រង ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់​ធ្នាប់ បណ្តាញខ្សែកាប្ដីអាកាសតាមដងផ្លូវ ចំនួន ០២ រួមមាន៖

១- វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩) ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ ៩៨

២ -វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ ៩៨) ចាប់ពីផ្លូវលេខ ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ

សេចក្ដីជូនដំណឹងលើកឡើងថា “សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្ដីអាកាសនៅតាមផ្លូវទាំង ០២ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ”៕

សេចក្ដីជូនដំណឹង៖

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានដែលនៅសល់ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ៨ នាទី មុន

និស្សិតកម្ពុជា៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន

ព័ត៌មានជាតិ១៣ នាទី មុន

ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត

ព័ត៌មានជាតិ១៥ នាទី មុន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឲ្យគ្រូពេទ្យឯកទេស ព្យាបាលស្ត្រីម្នាក់ ដែលកើនជាតិពុលក្នុងក្រពេញពកក ឬ ក្រពេញទីរ៉ូអ៊ីត

ព័ត៌មានជាតិ២៦ នាទី មុន

ខេត្តចំនួន ៣ ត្រូវបានប្រកាសអស់មីន រយៈពេល ៦ ខែ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម