Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារអូឌឹម១១៥នាក់

បានផុស

នៅ

​អាជីវករ​ផ្សារ​អូ​ឌឹ​ម ដែល​ស្ថិត​ក្នុងភូមិ​អូ​ឌឹ​ម សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំនួន​១១៥​នាក់ ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​១៩ បាន​ចុះ​យក​សំណាកកាលពី​ព្រឹក​ថ្ងៃទី​៧ ​ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បានឱ្យដឹងថា ដោយសារ​តែមាន​អ្នកជំងឺ​កូ​វីដ​១៩​បានមក​ដើ​រទិញ​ម្ហូប​នៅ​ទីនោះ​ទើ​ប​ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​ជំងឺ​កូ​វី​១៩ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី​៣ ចុះ​មក​យក​សំណាក​អាជីវករ​ផ្សារ​ដើ​ម្បី​រក​ជំងឺ​កូ​វីដ​១៩ និង​ទប់ស្កាត់​កា​រីក​រាលដាល​បន្តទៀត។

ក្រោយពិនិត្យសំណាកលើអាជីវករទាំង១១៥នាក់រួចទទួលបានលទ្ធផលអវិជ្ជមាន​ទាំងអស់ ធ្វើ​ឱ្យ​បងប្អូន​អាជីវក​សប្បាយចិត្ត​រីករាយ​និង​បន្ត​ការលក់ដូរ​រក​ទទួល​ទាន​បន្តទៀត​។

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ សូម​ផ្តាំ​ផ្ញើទៅ​បងប្អូន​ទាំងអស់​សូម​ថែរក្សា​សុខភាព និង​អនុ​វត្ត​តាម​វិធានការ​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេសត្រូវ​អ​នុវត្តតាមការណែនាំរបស់​សម្តេច​តេ​ជោ ៣​ការពារ ៣​កុំ ៕​

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម