Connect with us

ព័ត៌មានជាតិ

អគារថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង​ត្រូវ​បញ្ចប់ការសាងសង់ នៅដើមឆ្នាំ ២០២២ខាងមុខ

បានផុស

នៅ

សំណង់អគារថ្មី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ ដែលបំពាក់ដោយឧបករណ៍ និងសម្ភារ:ទំនើបៗ នោះ នឹង​ត្រូវ​បញ្ចប់ការសាងសង់ នៅដើមឆ្នាំ២០២២ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខ​សីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា​ បានឲ្យដឹងនៅថ្ងៃទី៧ ខែកញ្ញានេះថា លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការ​រង និងជាស្នងការ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ តែងតែចុះត្រួតពិនិត្យជាប្រចាំ ចំពោះការសាង​សង់សំ​ណ​ង់​អគារថ្មីនេះ ដើម្បីធ្វើយ៉ាងណា ឲ្យបញ្ចប់ការសាងសង់ នៅដើមឆ្នាំ២០២២ ខាងមុខ។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងបន្តថា សំណង់អគារថ្មី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចាប់ ផ្ដើមសាង​សង់ កាលពីខែឧសភា ឆ្នាំ២០១៩មកម្លេះ ហើយការសាងសង់មានការយឺតយ៉ាវខ្លះ ដោយសារតែ ការរាតត្បាត នៃ​ជំងឺកូវីដ​-១៩ ព្រោះឧបករណ៍ និងសម្ភារៈខ្លះ ត្រូវបានបញ្ជាទិញពីក្រៅប្រទេស។ អគារនេះ មានកម្ពស់​ ៩ជាន់ និង​មានទំហំ ៤០ម x ៥០ម ហើយត្រូវបានបំពាក់ដោយឧបករណ៍ និងសម្ភារ:ទំនើបៗ និងមានគុណភាព ដើម្បីឲ្យ​សា​ក​​​​សម​​ជា​អគារថ្មី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១៨ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ២០ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៤១ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៥០ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម