Connect with us

ព័ត៌មានជាតិ

ជាង​សង់​ខុស​បច្ចេកទេស​ រូបបដិមាឆ្លាក់ជាប់ជញ្ជាំងភ្នំសំពៅ សង់​រាប់​ឆ្នាំ​មិន​ទាន់រួច

បានផុស

នៅ

ខេត្តបាត់ដំបង÷ ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុង​ខេត្ត​បាត់ដំបង។ មានចម្ងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ បច្ចុប្បន្នកំពុងទាក់​ទាញអារម្មណ៍​អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ មក​កម្សាន្តពិសេសល្អាងសត្វប្រចៀវមាន​អ្នកទស្សនាច្រើនជាងគេ ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សេងទៀតនៅតំបន់​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែកំណើនភ្ញៀវទេសចរណ៍នេះហើយ ទើបភ្នំសំពៅត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរខេត្តសាងសង់ធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត ដើម្បីបង្កើនអារម្មណ៍និងចក្ខុរបស់អ្នកទស្សនា ក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិស្វែងយល់ ឱ្យកាន់តែច្រើនចំពោះវប្បធម៌របស់ខ្មែរតាមរយះរូបបដិមានេះ។

តែគួរឱ្យសោកស្តាយ រូបបដិមាដែលកំពុងតែសាងសង់ជិតរួចជា​ស្ថាពរនេះ ជាងបានធ្វើខុសពីគោលបំណងរបស់មន្ទីរ​ជំនាញដែលបានសាសង់ជារូបបដិមាផ្ចាញ់ព្រះ ខណះខាងមន្ទីរគ្រោងសាងសង់ជារូបបដិមាត្រាស់ដឹង។

ឆ្លងតាមការសាងសង់រូបបដិមានេះ ក្រុមជាង​ចម្លាក់បានលើកឡើងថា​ឆ្លាក់តាមជញ្ជាំងភ្នំសំពៅ ប្រើរយះពេលរហូតដល់១២ឆ្នាំ ដោយសារតែថ្មភ្នំនេះមានផលលំបាកខ្លាំងដូចជាថ្មមានសភាពរឹងមាំហើយវាផុយស្រួយ ទើបត្រូវប្រើរយះពេលយូរយ៉ាងនេះ។

រហូតមកដល់ពេលនេះ រូបដិមាជិតសម្រេចជាស្ថាពរហើយ ខណះបាន​ចាប់ផ្តើមសាងសង់ឡើងតាំង​ពីឆ្នាំ២០១២ គ្រោងសម្រេចលទ្ធផលក្នុងឆ្នាំ២០២១នេះ ប៉ុន្តែ​ក៏ត្រូវបានផ្អាកការសាងសង់តែម្តង បើសិនជារុះរើវិញគួរឱ្យសោកស្តាយខាតទាំងពេលវេលា ខាតទាំងថវិការ។

ពាក់ព័ន្ធការផ្អាកបន្តសាងសង់រូបបដិមានេះ លោកគុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការខេត្តបានឆ្លើយ​តប​សំនួរកម្ពុជាថ្មីយ៉ាងដូច្នេះថា សំណង់​រូប​បដិមានេះ ជាងឆ្លាក់ខុស​បច្ចេកទេស​ព្រោះរូបបដិមាកំពុងធ្វើជារូបព្រះផ្ចាញ់មា មិនមែនរូបត្រាស់ដឹងទេ។ តែលោកមិនបានបញ្ជាក់ថាតើរូបបដិមាជារូបព្រះផ្ចាញ់មានេះ ត្រូវរុះរើឬក៏រក្សាទុកហើយសាងសង់រូបបដិមាត្រាស់ដឹងលើទីតាំងផ្សេងឬយ៉ាង​ណានោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម