Connect with us

ព័ត៌មានជាតិ

ជនអនាថាអ្នកញៀនថ្នាំជាង៣០០នាក់ត្រូវខណ្ឌដូនពេញចាប់ប្រមូលធ្វើតេស្តកូវីដ-១៩

បានផុស

នៅ

អាជ្ញាធរខណ្ឌដូនពេញបានបន្តចុះចាប់ប្រមូលក្រុមជនអនាថាញៀនថ្នាំនៅក្នុងមូលដ្ឋានខណ្ឌបានជាង៣០០នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក និងតេស្តសំណាករកឫសគល់នៃការចម្លងមេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខណ្ឌដូនពេញបានឱ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ក្រុមជនអនាថា និង អ្នក ញៀនថ្នាំជាង៣០០នាក់ ត្រូវបានចាប់ប្រមូលយកធ្វើសំណាក និងចត្តាឡីស័ក ដេីម្បីឈានទៅកាត់ផ្ដាច់ការចម្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត២ខែកន្លងមកនេះ។

ប្រតិបត្តិការណ៍នោះក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រុមការងារចម្រុះរបស់ខណ្ឌដូនពេញ បានបើកយុទ្ធនាការចុះប្រមូលក្រុមជនអនាថា ក្មេងញៀនថ្នាំ យកមកធ្វើសំណាក និងចត្តាឡីស័កនៅក្នុងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

កម្លាំងប្រជាការពារបានចុះប្រមូលក្រុមជនអនាថា បានសរុបចំនួន ៣៥០ នាក់ ក្នុងនោះប្រុសចំនួន ២០៤នាក់ ស្រីចំនួន ១២៤នាក់ និងកូនក្មេងចំនួន២២នាក់។ ក្នុងនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចសរុបចំនួន ២៨០នាក់ ប្រុសចំនួន ១៥៧នាក់ ស្រីចំនួន ១០២នាក់ ក្មេងចំនួន ២១ នាក់។ នៅសល់បន្តធ្វើចត្តាឡីស័កក្នុងមណ្ឌលសរុបចំនួន ៧០នាក់ ប្រុសចំនួន ៤៧នាក់ ស្រីចំនួន ១២នាក់  ក្មេងចំនួន ០១នាក់។ ចំពោះអ្នកដែលនៅសេសសល់ កម្លាំងនឹងបន្តស្វែងរកបន្ថែមទៀតរហូតដល់អស់៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម