Connect with us

ព័ត៌មានជាតិ

ស្ថានភាពទឹកនៅតាមទ្វារទឹក​ជាច្រើន ក្នុងខេត្តកំពង់ស្ពឺបានកើនឡើង​ ខណៈក្រសួង​ប្រកាស​ពីជំនន់​ទឹកភ្លៀង

បានផុស

នៅ

មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពងស្ពឺ បានឱ្យដឹងថា ស្ថានភាពទឹកភ្លៀង នៅតាម​ទ្វារទឹកជាច្រើននៅខេត្តកំពង់ស្ពឺមានការកើនឡើនិងការបម្រែបម្រួលអាកាសធាតុ ខណៈដែល​ភ្លៀង​នៅតែបន្តធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ទឹកស្ទឹងព្រែកត្នោត ទ្វារទឹករលាំងជ្រៃថ្ងៃនេះមានកម្ពស់ ៦.៨៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ៦.៨៤ម៉ែត្រ ខ្ពស់ជាង០,០៣ម៉ែត្រ ខាងក្រោមកម្រិតកម្ពស់់ធម្មតាសន្ទះ ទ្វារទឹកផ្នែកខាងលើ= -០,១៣ ម៉ែត្រ ។

២- ពាមឃ្លៃថ្ងៃនេះ ទឹកមានកម្ពស់ ៣,១៨ម៉ែត្រធៀបថ្ងៃម្សិលមិញ ២.៩៦ម៉ែត្រ ខ្ពស់ជាង ០,២២ម៉ែត្រ ។

៣- តាសាល ថ្ងៃនេះ ទឹកមានកម្ពស់ ១៣.៣៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ១៣.១១ម៉ែត្រ ខ្ពស់ជាង ០.២៤ ម៉ែត្រ ខាងក្រោមកម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ= – ៦,៦៥ម៉ែត្រ ។

ចំពោះសីតុណ្ហភាព នៅតាមស្ថានីយ៍មិនស្វយ័ប្រវត្តិ សម្រាប់ថ្ងៃនេះ សីតុហភាព អតិប្បរមា ៣២.០° អប្បបរមា ២៣.០°c ធៀបថ្ងៃម្សិលមិញ អតិបរមា ៣២.០°c និងអប្បបរមា ២៣.០°c ។

ដោយឡែកស្ថានភាពទឹកភ្លៀងទូទៅ មានភ្លៀងធ្លាក់ភ្លៀងមធ្យម នៅគ្រប់ក្រុង-ស្រុកទាំង៨ ដែលមានពី១,០មម ទៅ៧៤,០មម។

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង និង ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា បង្ក ឲ្យ ផ្ទៃមេឃអួរអាប់ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបានក្រើន រំលឹកដល់ ខេត្ត មួយចំនួន រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈម​ជំនន់ទឹកភ្លៀង។

ដោយឡែក នៅ តំបន់មាត់សមុទ្រ ផ្ទៃមេឃអួរអាប់មានពពកអ័ព្ទច្រើន នឹងអាចមានភ្លៀង​ក្នុងកម្រិត​ពីបង្គរទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទៈខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ហើយភូមិសាស្ត្រនៃ ខេត្ត​កោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ៕

អត្ថបទៈ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៦ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៧ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម