Connect with us

ព័ត៌មានជាតិ

សូមបញ្ឈប់ទទួលទានស្រាទំពាំងបាយជូរ និងស្រាស សញ្ញា មាស ហុង ជាបន្ទាន់

បានផុស

នៅ

មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” បន្តនីតិវិធីចុះប្រមូលផលិតផលស្រាទំពាំងបាយជូរ និងស្រាស សញ្ញា មាស ហុង នៅតាមបណ្តាទីតាំងចែកចាយក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានស្រាវជ្រាវរកឃើញមូលហេតុដែលបណ្តាលឱ្យមនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងបន្ទាប់ពីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិត និងចែកចាយស្រានានា ដើម្បីប្រមូលវត្ថុតាងសម្រាប់ដាក់បន្ទុក ជាពិសេសដើម្បីការពារអាយុជីវីតប្រជាពលរដ្ឋដែលអាចនឹងកើតមានជាយថាហេតុ ពីការទទួលទានស្រាទំពាំងបាយជូរ ឬស្រាសនេះ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនីតិវិធី ចុះត្រួតពិនិត្យ និងប្រមូលត្រឡប់មកវិញនូវផលិតផលស្រាទំពាំងបាយជូរ និងស្រាស សញ្ញា មាស ហុង នៅបណ្តាទីតាំងចែកចាយ និងកន្លែងលក់ស្រាក្នុងរាជធានីភ្នំពេញ។

ផលិតផលស្រាទំពាំងបាយជូរ និងស្រាស សញ្ញា មាស ហុង ត្រូវបានមន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន ក.ប.ប. រកឃើញមានវត្តមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ ដែលអាចបង្កឱ្យស្លាប់បាត់បង់ជីវិត ប្រសិនបើទទួលទានស្រានេះក្នុងកម្រិតកំណត់មួយ។
      
លទ្ធផលមន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងប្រមូលស្រាទំពាំងបាយជូរ និងស្រាស សញ្ញា មាស ហុង បានចំនួន ១,២៥៣ដប ស្មើនឹង ៦២៧លីត្រ មករក្សាទុកដើម្បីកំទេចចោល។

ជាថ្មីម្តងទៀតអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក សូមបញ្ឈប់ជាបន្ទាន់ការទទួលទានស្រាដែលគ្មានប្រភពច្បាស់លាស់ ពិសេសស្រាទំពាំងបាយជូរ និងស្រាស សញ្ញា មាស ហុង នេះតែម្តង។ អាជីវករទាំងអស់ ក៏សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូរ និងស្រាស សញ្ញា មាស ហុង និងសូមទាក់ទងប្រគល់ជូនសមត្ថកិច្ចនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការកំទេចចោលជាបន្ទាន់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម