Connect with us

ព័ត៌មានជាតិ

ត្រឹម​ថ្ងៃទី​៦​កញ្ញា​ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​១២​ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ​នៅ​រាជធានី ទាំង​ដូ​ស​ទី​១​និងទី២​បាន​ជាង​២០​ម៉ឺន​នាក់

បានផុស

នៅ

ភ្នំពេញ ​៖ គិត​ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ និង​យុវជន​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ ក្នុងភូមិ​សា​ស្ត រាជធានី​ភ្នំពេញ ដូ​ស​ទី​១ បាន​ចំនួន ២០៨.៤៨៥ នាក់ និង​ដូ​ស​ទី​២ បាន​ចំនួន ១៩១.៨៩៨ នាក់ ពោលគឺ​សម្រេចបាន​លើស ពី​ផែនការ​កំណត់ ដែលមាន​ចំនួន​ប៉ាន់ស្មាន​ត្រឹមតែ ១៩១.៤៨៦ នាក់ ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​នឹង​លទ្ធផល​សម្រេច​បាន​គួរ​ជាទី​មោទនៈ​ខាងលើ​នេះ និង​ដើម្បី​ឈានទៅ​បិទ​បញ្ចប់​យុទ្ធនាការ​តាម​កម្មវិធី អាយុ​ចាប់ពី១២ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ អញ្ជើញ​មក​ទ​ទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​មុន​ពេល​បិទ​បញ្ចប់​យុទ្ធនាការ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ រៀងរាល់​ម៉ោង ៨:០០​នាទី​ព្រឹក ដល់​ម៉ោង ៥:០០​នាទី​រសៀល នៅតាម​ទីតាំង​មន្ទីរពេទ្យ បង្អែក ចំនួន ៩ ទីតាំង ដែល​នៅ​ជិត​លំនៅឋាន​របស់លោក​អ្នក​។

នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០៧ កញ្ញា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតាបិតា​-​អាណាព្យាបាល អ្នកគ្រប់គ្រង មណ្ឌល​ថែទាំ​កុមារ និង​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា ផ្អែក​តាម​ផែនការ​និង​ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) គិត​ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ និង​យុវជន​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ ក្នុងភូមិ​សា​ស្ត រាជធានី​ភ្នំពេញ ដូស​ទី​១ បាន​ចំនួន ២០៨.៤៨៥ នាក់ និង​ដូ​ស​ទី​២ បាន​ចំនួន ១៩១.៨៩៨ នាក់ ពោលគឺ​សម្រេចបាន​លើស ពី​ផែនការ​កំណត់ ដែលមាន​ចំនួន​ប៉ាន់ស្មាន​ត្រឹមតែ ១៩១.៤៨៦ នាក់ ប៉ុណ្ណោះ​។

ជា​មួយ​នឹង​លទ្ធផល​សម្រេច​បាន​គួរ​ជាទី​មោទនៈ​ខាងលើ​នេះ និង​ដើម្បី​ឈានទៅ​បិទ​បញ្ចប់​យុទ្ធនាការ តាម​កម្មវិធី អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ អញ្ជើញ​មក​ទ​ទូល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​មុន​ពេល​បិទ​បញ្ចប់​យុទ្ធនាការ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ រៀងរាល់​ម៉ោង ៨:០០​នាទី​ព្រឹក ដល់​ម៉ោង ៥:០០​នាទី​រសៀល នៅ​តាម​ទីតាំង​មន្ទីរពេទ្យ បង្អែក ចំនួន ៩ ទីតាំង ដែល​នៅ​ជិត​លំនៅឋាន ឬ មណ្ឌល​របស់​លោកអ្នក ដូចខាងក្រោម ៖

១ – មន្ទីរពេទ្យបង្អែក​រាជ​ធានី​ភ្នំពេញ ផ្លូវ​លេខ ១៣៤ កែង​ផ្លូវ​លេខ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។

២ មន្ទីរពេទ្យបង្អែក​ចតុ​មុខ ផ្លូវជាតិ​លេខ ៥ ភូមិ​១៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​

៣ មន្ទីរពេទ្យបង្អែក​ដង្កោ ផ្លូវ​លេខ ២១៧ ភូមិ​ខ្លា សង្កាត់​ដង្កោ ខណ្ឌដង្កោ​

៤ – មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ​

​ផ្លូវ​សែន​សុខ​៥ ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​

៥ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ផ្លូវ​លេខ​៣៦១ កែង​ផ្លូវ​លេខ ៦៣៨ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​

៦ – មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ផ្លូវ​លេខ ៥៦K ភូមិ​តា​ងួន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ​

៧. – មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ​, ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​

៨ – មន្ទីរពេទ្យបង្អែក​សម្ដេច​ឪ​-​សម្ដេច​ម៉ ផ្លូវជាតិ​លេខ ៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ។

៩-​មន្ទីរពេទ្យ​សំរាក​ព្យាបាល អូ​ឡាំ​ព្យា​ស៊ី​ធី អ​តារ​ស៊ី​៥ ផ្លូវ​លេខ ១៦១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ជាថ្មី​ម្តងទៀត​ផងដែរ​ថា ដើម្បី​ទ​ទូល​បាន វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ សូម​មាតាបិតា​-​អាណាព្យាបាល និង​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់ មេត្តា​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ចាំបាច់ ដូចខាងក្រោម​៖ – ចំពោះ​កុមារ​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​អាយុ​ក្រោម ១៥ ឆ្នាំ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រកំណើត ឬ សំបុត បញ្ជាក់​កំណើត ឬ លិខិតឆ្លងដែន ឬ សៀវភៅ​ស្នាក់នៅ ឬ សៀវភៅ​គ្រួសារ​។

– ចំពោះ​យុវវ័យ​មាន​អាយុ​ចាប់ពី ១៥ ឆ្នាំ ដល់​អាយុ​ក្រោម ១៨ ឆ្នាំ ក្នុងករណី​ទ​ទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ ខ្មែរ​រួចហើយ អាច​ប្រើប្រាស់​ឯកសារ​នេះ​ជំនួស​ឱ្យ​ឯកសារ​នានា ដែល​បាន​ជម្រាបជូន​ខាងលើនេះ​បាន​។​

​ទន្ទឹមនឹងនេះ សម្រាប់​ការចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ និង​យុវវ័យ​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់ អាយុ​ក្រោម ១៨ ឆ្នាំ ត្រូវអនុវត្ត​គោលការណ៍ ដូចខាងក្រោម​៖

– ចំពោះ​កុមារ និង​យុវវ័យ​ដល​រស់នៅ​ជាមួយ​មាតាបិតា​-​អាណាព្យាបាល ត្រូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាតឱ្យ​ចាក់​វាំ​ក់​សាំង​ជា​លាយលក្ខណ៍អក្សរ​ពី​សំណាក់​មាតាបិតា ឬ អាណាព្យាបាល​

– ចំពោះ​កុមារ និង​យុវវ័យ ដែល​ស្នាក់នៅ​ឆ្ងាយ​ពី​មាតាបិតា​-​អាណាព្យាបាល តម្រូវឱ្យ​មាតាបិតា ឬ អាណាព្យាបាល​បំពេញ​នូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង ជា​លាយលក្ខណ៍អក្សរ ហើយ​ផ្ញើ​តាម​ប្រព័ន្ធ​អន​ឡាញ ប​ញ្ជូន​មក​បុត្រ​ធីតា ឬ សាច់ញាតិ​លោកអ្នក ដើម្បី​ផ្ដល់ឱ្យ​ពេទ្យ​នៅ​ទីតាំង​ចាក់ វ៉ាក់សាំង​ផ្ទាល់​។

– ចំពោះ​កុមារកំព្រា​ដែល​រស់​នៅតាម​មណ្ឌល​នានា ត្រូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាតឱ្យ​ចាក់ វ៉ាក់សាំង​ជា​លាយ លក្ខណ៍​អក្សរ​ពី​សំណាក់​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ។

-​ចំពោះ​កុមារ និង​យុវវ័យ​ដែលជា​ជនអនាថា មិនអាច​កំណត់​អត្តសញ្ញាណ​មាតាបិតា គ្មាន​អាណាព្យាបាល និង មិនមាន​ទីតាំង​ស្នាក់នៅ​ពិតប្រាកដ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ដើម្បី​ចេញ​លិខិតបញ្ជាក់ និង​នាំយក​ពួកគេ​មក​ទទួល​វ៉ាក់សាំង ឱ្យបាន​គ្រប់ៗ​គ្នា​។

បន្ថែម​លើ​នេះ មុនពេល​អញ្ជើញ​ទៅ​ទ​ទូល​វាំ​កំលាំង ចំពោះ​ប្រជាពលរដ្ឋ ឬ កុមារ​-​យុវជន​ទាំងឡាយណា ដែលមាន បញ្ហា​សុខភាព ដូចជា ក្តៅខ្លួន ក្អក​-​កណ្ដាស់ ផ្ដាសាយ ពិបាក​ដកដង្ហើម ឬ រោគសញ្ញា​ផ្សេងទៀត សូម​មាតាបិតា​-​អាណាព្យាបាល ឬ អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ និង​អ្នកពាក់ព័ន្ធ ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដើម្បី​បញ្ជាក់​ពី​ស្ថានភាព សុខភាព និង​លទ្ធផល​តេស្ត​អវិជ្ជមាន ស្របតាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​របស់​ក្រសួងសុខាភិបាល ឬ អញ្ជើញ​ទៅយក សំណាក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ នៅតាម​ទីតាំង​យក​សំណាក​របស់​រដ្ឋ ជាមុនសិន ចៀសវាង​ប៉ះពាល់​ដល់​ក្រុមគ្រូពេទ្យ និង ប្រជាពលរដ្ឋ​ដទៃទៀត​។ ជាមួយគ្នានេះ ក្នុងអំឡុងពេល​អញ្ជើញ​មក​ទ​ទួល​វ៉ាក់សាំង សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ទាំងឡាយ ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ *៣ ការពារ និង ៣ កុំ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតាបិតា​-​អាណាព្យាបាល អ្នកគ្រប់គ្រង មណ្ឌល​ថែទាំ​កុមារ និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​រួសរាន់​អញ្ជើញ​មក​ទ​ចូល​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ ឱ្យបាន​ទាន់ពេលវេលា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម