Connect with us

ព័ត៌មានជាតិ

ខានស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៧

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស នា​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា នេះ​។

បើ​តាម​ក្រសួងការបរទេស បណ្តា​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ជា​សមាជិក​មហា​អនុ​តំបន់​ផ្សេងទៀត រួមមាន ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, ឯកឧត្តម ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​, ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មីង អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​, ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​, ឯកឧត្តម ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ឯកឧត្តម ម៉ាសា​តស៊ូ​ហ្គូ អាសា​កា​វ៉ា ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​ដោយផ្ទាល់ រួមមាន​ ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក អៀង មូលី ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ​ស៏ និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា ព្រមទាំង​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​។

​ក្រោម​មូលបទ “​មហា​អនុតំបន់​មេគង្គ​៖ ពង្រឹង​ភាពខ្លាំង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ទសវត្សរ៍​ថ្មី​” កិច្ចប្រជុំ​នឹង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ចាប់​តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​៦ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម ព្រមទាំង​កំណត់​សកម្មភាព និង​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​នៅ​៣​ឆ្នាំ​បន្ទាប់ ក្រោម​ការជួយ​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​។ កិច្ចប្រជុំ​ក៏​នឹង​ផ្តល់ឱកាស​ដល់​អ្នកចូលរួម​ទាំងអស់​ធ្វើការ​បញ្ជា​ក់នូវ​ការប្តេជ្ញាចិត្ត និង​ការចូលរួមចំណែក​រប​ស់​ខ្លួន ដើម្បី​ធ្វើឱ្យ​អនុតំបន់​កាន់តែ​រួបរួមគ្នា ប្រកបដោយ​វិបុលភាព ចីរភាព និង​បរិ​យា​ប័ន្ន នៅក្នុង​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា សម្រាប់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម នៅក្នុង​អនុតំបន់ តំបន់ និង​ពិភពលោក​។

គួរ​កត់​សម្គាល់ថា កម្មវិធី​មហា​អនុតំបន់​មេគង្គ​ឈរលើ​មូលដ្ឋាន នៃ​ការពិគ្រោះ​យោបល់ និង​កិច្ចសន្ទនា ក្នុងចំណោម​បណ្តា​សមាជិក​មហា​អនុតំបន់​មេគង្គ​។ មហា​អនុតំបន់​មេគង្គ​ផ្តោតលើ​គម្រោង​អនុតំបន់​នានា​ដែលមាន​អាទិភាព​ខ្ពស់​នៅក្នុង​វិស័យ​ការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍ​ធនធានមនុស្ស ទេសចរណ៍ ការវិនិយោគ​ផ្នែក​ឯកជន និង​កសិកម្ម ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម