Connect with us

ព័ត៌មានជាតិ

ចំណងដៃ​សម្រាប់​ប្រជាពលរដ្ឋ ស្រុក​ចន្ទ្រា ដោយមាន​ការ​អភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដាក់​អំពូល​ភ្លើង​(​សូ​ឡា​)​បំភ្លឺ​ដងផ្លូវ​តាម​ទីប្រជុំជន មិន​ចាញ់​នៅ​ទីក្រុង​ឡើយ

បានផុស

នៅ

ស្វាយរៀង ៖ ប្រជាពលរដ្ឋ​ស្រុក​ចន្ទ្រា​ក៏ដូចជា​មហាជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នានា​ពេលយប់​មានចិត្ត​សប្បាយរីករាយ​និង​អបអរសាទរ​ដែល​អាជ្ញាធរ​ស្រុក​ចន្ទ្រា បានដាក់​បង្គោល​ភ្លើង​បំភ្លឺ​(​សូ​ឡា​)​តាម​ដងផ្លូវ​សាធារណៈ​នៅ​តាម​ទីប្រជុំជន​នានា​ក្នុងស្រុក​ចន្ទ្រា ដែលមាន​ភ្លើង​បំភ្លឺ​(​សូ​ឡា​)​អម​នៅ​តាម​ផ្លូវ​នា​ពេល​យប់ ដូច​នៅ​ទីក្រុង រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព លើក​កម្ពស់​សោភណ្ឌភាព និង​កែលំអ​ទីប្រជុំជន ជួយ​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់ លោក លោក ថន ថា​វុ​ទ្ធា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា នៅក្នុង​ស្រុក​ចន្ទ្រា​ទាំងមូល មានការ​អភិវឌ្ឍន៍ ហើយ​អាជ្ញាធរ​ស្រុក​បានដាក់​បង្គោល​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​នៅតាម​ទីប្រជុំជន និង​តាម​ឃុំ​នានា​គឺ​ភ្លឺ​ពេញ​មួយ​យប់​តែម្តង។

បើ​តាម​លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ ឲ្យ​ដឹង​ថា ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន​និង​ដាក់​អំពូល​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​នេះ​ក្នុងស្រុក​ចន្ទ្រា ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា និង ឯកឧត្តម ម៉ែន វិបុល​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ​ក្រុមការងារ​ចុះជួយ​ស្រុក​និង​សប្បុរសជន​នានា​បាន​ជួយឧបត្ថម្ភ​ផ្តល់​បង្គោល​ភ្លើង (​សូ​ឡា​)​ប្រើ​ពន្លឺព្រះអាទិត្យ​។

ទី​១.​នៅ​ឃុំ​មេស​ថ្ង​ក​បានដាក់​រួចរាល់​ចំនួន ៦០​ដើម ដែល​គ្រោង​តាម​ផែនការ​ចំនួន ២៧៤​ដើម ពី​ស្ពាន​តា​អឹម​ដល់​សាលាឃុំ​មេស​ថ្ងក​ចំងាយ ២៤៤០​ម៉ែត្រ សម្រាប់​ដាក់​បំភ្លឺ​តាម​ដងផ្លូវ នៅ​ទីប្រជុំជន​នានា​តាម​ផ្សារ តាមផ្លូវ តាមផ្លូវ​ខាងមុខ​ស្នាក់​ការ​គណបក្ស​ស្រុក តាម​វត្ត​អារាម និង​តាម​ដងផ្លូវ​បំបែក​សំខាន់ៗ​មួយចំនួន។

ទី​២.​នៅ​ឃុំ​ច្រេស​ដាក់​បាន​ចំនួន ៨៣​ដើម និង​គ្រោង​បន្ត​គ្រប់​ដងផ្លូវ​ទូទាំង​ឃុំ ដែល​ជា​ការជួយឧបត្ថម្ភ​របស់ លោក គឹម ពិសិដ្ឋ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង។

ទី​៣.​ឃុំ​ព្រៃ​គគីរ ដាក់​បាន​ចំនួន ៧៥​ដើម និង​គ្រោង​ដាក់​បន្តទៀត។

ទី​៤.​ឃុំ​ទួល​ស្តី​១៥​ដើម​គ្រោង​ដាក់​បន្តទៀត។

សរុប​បច្ចុប្បន្ន​បាន​ដាក់​រួចរាល់​បាន ២៣៣​ដើម​ហើយ​ដើម្បី​ជា​ការ​លម្អ​ផ្លូវ និង​ការពារ​សុវត្ថិភាព​សន្តិសុខ​សាធារណៈ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ​ក្នុង​ឆ្នាំ​២០២១​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ឯកឧត្តម ម៉ែន វិបុល ឯកឧត្តម ចាប ភក្ដី បាន​ចង្អុល​បង្ហាញ​ឲ្យ​ខាង​ស្រុក ដាំ​ដើមឈើ ក្នុង​នោះ​រួមមាន ឯកឧត្តម ចាប ភក្តី បាន​ដឹកនាំ​ដាំ​កូនឈើ​នៅ​ព្រៃ​ត្នោត​ឃុំ​ច្រេស​ចំនួន ២,០០០ ដើម ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​ដឹកនាំ​ដាំ​ដើ ឥន្ទនេល ក្ងោក នៅ​តាម​ដងផ្លូវ​សាធារណៈ​សរុប​១៥០​ដើម កូនឈើ​ទាំងអស់​នោះ​ដាំ​ដុះ ដើម្បី​កែលំអ​សោ​ភណ្ឌ​ភាព​ស្រុក​ចន្ទ្រា​អោយមាន​បរិស្ថាន​ល្អ​ផងដែរ។

ចំពោះ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្រោម​យកចិត្តទុកដាក់​គិតគូ​ពី​សំណាក់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា និង ឯកឧត្តម ម៉ែន វិបុល​អភិបាលខេត្ត​ក្នុង​ឆ្នាំ​២០២១​ជួសជុល​ផ្លូវ ក្រាល​ថ្ម​បំបែក​សម្រេចបាន​៥​ខ្សែ ចាក់​បេតុង​២​ខ្សែ ក្រាល​កា​ឡូ​រ៉ា​នៅតាម​ដងផ្លូវ​ទីប្រជុំជន​ក្នុង​ទីរួមស្រុក​ផងដែរ៕

ដោយ​ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម