Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដលើអាជីវករផ្សារលើ​កំពង់ឆ្នាំង ក្រោយមានអាជីវករម្នាក់ស្លាប់ដោយកូវីដបំប្លែងថ្មី

បានផុស

នៅ

ក្រោយពី​មាន​ស្ត្រី​ម្នាក់​ជា​អាជីវករ​ផ្សារលើបាន​មរណភាព​កាលពី​យប់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយ​សារជំងឺកូ​វីដ​១៩ បំប្លែង​ថ្មីប្រភេទ​ដែល​តា Delta គ្រូពេទ្យ​ខេត្ត​កំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ​ បាន​ចុះ​យក​សំណាកលើ​អាជីវករ​ផ្សារលើកមពង់ឆ្នាំចំនួន​៨៨នាក់ ហើយ​រកឃើញវិជ្ជមាន​កូ​វីដ​១៩ ចំនួន១១នាក់ បន្ថែមទៀត នេះ​បើ​យោងតាម​ការបញ្ជាក់របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យ​ខេត្ត​បាន​បន្តថា ករណីនេះ​មិនទាន់​អាច​បញ្ជាក់ថា​ជា​ករណី​កូ​វីដ​១៩ បំប្លែង​ថ្មីប្រភេទ​ដែល​តា នោះទេ ព្រោះ​គ្រាន់តែ​ធ្វើតេស្ត​សំណាក​ដំបូង (​តេស្ត​រហ័ស​) ដោយត្រូវបញ្ជូន​សំណាក​ទាំង​នោះ​ទៅកាន់​វិទ្យា​ដ្ឋា​ន​ប៉ាស្ទ័រក្រុងភ្នំពេញ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ថា​តើ​ជា​កូ​វីដ​១៩ ប្រភេទ​ធម្មតា ឬក៏​ជាការ​កូ​វីដ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា Delta​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ពី​កូ​វីដ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា នៅក្នុង​ខេត្តកំពង់ឆ្នាំងមាន១៣​ករណី​ហើយ ។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ លោក ងិន ចាន់​សារ៉េត ជា​ប្រធាន​ក្រុម​ដឹកនាំ​ក្រុមគ្រូពេទ្យ​យក​សំ​ណាកក្នុង​ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា បានរកឃើញ​កូ​វីដបំប្លែង​ថ្មីប្រភេទ​ដែលតា ចំនួន០៥នាក់​បន្ថែមទៀត ។​

ករណីនេះ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​និង​មន្ទី​រសុខាភិបាល​ខេត្តកំពង់ឆ្នាំង​សូម​អំពាវនាវ​ដល់បងប្អូន​ប្រជាពល​រដ្ឋ​ក្នុង​ខេត្ត សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន អាជ្ញាធរខេត្តនិង​គ្រូពេទ្យសូម​ធ្វើការ​អំពាវនាវ​ចំពោះ​ប្រជាពល​រដ្ឋនៅតាម​មូលដ្ឋាន​ ជាពិសេស​នៅតាម​ទីប្រជុំជន និង​ទីផ្សារសូម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដោយ​ត្រូវអនុវត្ត​វិធានការ​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល និង​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារឲ្យ​បាន​ខ្ជាប់ខ្ជួន៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម