ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ព្យាយាមដោះស្រាយទំនាស់រ៉ាំរ៉ៃ ដោយទទួលបានជោគជ័យសឹងគ្រប់រឿង
ជារៀងរាល់សប្តាហ៍ នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានព្យាយាមដោះស្រាយទំនាស់គ្រប់រឿង ដែលកើតមានឡើងហើយលទ្ធផល គឺទទួលបានជោគជ័យដោយគ្មានអ្នកឈ្នះឬចាញ់នោះទេ។
យោងតាមកិច្ចដំណោះស្រាយ គឺអាជ្ញាធរលោកបានកោះអញ្ជើញភាគីទំនាស់មកឆ្លើយតទល់គ្នាព្រមទាំងមានឯកសាររៀងៗខ្លួន ដែលពីមុនមកពួកគាត់ខ្លះ មិនទាំងស្គាល់មុខគ្នាច្បាស់ផង។
តាមប្រភពពីមន្ត្រីដោះស្រាយ បាននិយាយថា ករណីទំនាស់រាល់ថ្ងៃភាគច្រើន គឺទំនាស់ដីធ្លីពិសេសព្រំរបងតែម្តងនិងផ្លូវដើរ ដែលពីមុនមកហាងឆេងដីធ្លីមិនទាន់ឡើងថ្លៃគេអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ដីឡូត៍លុះដល់ពេលដី ត្រូវប៉ាន់ចាប់ផ្តើមបិទរបងក៏ស្រាប់តែកើតទំនាស់តែម្តង។
ទាក់ទិននិងករណីដោះស្រាយទំនាស់នេះលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ចំពោះករណីដោះស្រាយទំនាស់ គឺមិនឲ្យភាគីណាឈ្នះឬចាញ់នោះទេ ហើយការរកដំណោះស្រាយតទល់គ្នា គឺមិនប្រសិទ្ធិភាពខ្ពស់ណាស់។ ម្យ៉ាងទៀតអ្នកដោះស្រាយ ត្រូវឈរលើភាពយុត្តិធម៌មិនលំអៀងនិងមិនគិតពីលាភសក្ការៈ។
លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា រាល់ពេលដោះស្រាយវិវាទដីធ្លី គឺភាគីទាំងសង្ខាង ត្រូវបានចុះទៅទីតាំងដី ដោយមានការចូលរួមពីមេភូមិ ចៅសង្កាត់រួមទាំងមន្ត្រីភូមិបាលខណ្ឌផ្ទាល់។ ដូច្នេះហើយទើបឃើញបញ្ហាទំនាស់ហើយ ងាយនិងរកដំណោះស្រាយ ដោយទទួលបានជោគជ័យទៀតផង៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម២០ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ