Connect with us

ព័ត៌មានជាតិ

ព្រះចៅអធិការវត្តនាគវ័ន្ត ណែនាំពុទ្ធបរិស័ទដែលមកបុណ្យភ្ជុំបិណ្ឌខាងមុខ ត្រូវអនុវត្តវិធានការ​ក្រសួងសុខាភិបាល

បានផុស

នៅ

អនុសាសន៍​របស់ព្រះ​តេជគុណ ងិន ឃីម ចៅអធិការវត្តនាគ​វ័​ន្ត ពេលដែល​ប្រជាពលរដ្ឋ​មក​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ គឺ​ត្រូវ​ចេះ​ការពារ​ខ្លួន​ជានិច្ច ក្នុងការរក្សា​គម្លាត​ លាងដៃ បាញ់អាល់កុល ពាក់​ម៉ាស់ ដើម្បី​ទប់ស្កាត់​ឲ្យ​បានពីជំងឺ​កូ​វីដ-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គ​មាន​សង្ឃដីកា​ឲ្យ​ដឹង​ទៀតថា ​ទាក់ទង​អំឡុងពេល​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ចំពោះ​ពុទ្ធ​បរិ​ស័​ទ្ធ​ អំឡុងពេល​បោះ​បាយបិណ្ឌ ត្រូវ​បោះ​ឲ្យ​មាន​សន្តិ​បញ្ញា​ក្នុងការ​ធ្វើបុណ្យ​គឺ​ត្រូវ​ចេះ រក្សាគម្លាត និង​អនាម័យ ក្នុងការបាញ់​អាកុលជានិច្ច ជាពិសេសការពាក់​ម៉ាស់​ផង ហើយ​កុំ​បោះ​បាយ​បិណ្ឌ​អា​រាត់​អា​រាយ​ពេលដែល​យើង​ឧទ្ទិស​មគ្គផល​ហើយ ត្រូវ​យកទៅដាក់​ក្នុងកញ្ឆេដែលមាន​ស្រាប់​ទុកអោយ​ដាក់​នៅ​ទីលាន​ព្រះ​វិ​ហ៊ា​រ ហើយ​ត្រូវ​ចេះ​រក្សា​អនាម័យ​ទៀតផង​។​ ក្នុងអំឡុងពេល​រាប់​បាត​ជាដើម​។​វត្ត​យើង​នេះ ​មាន​មេក្រូ​សម្រាប់​ប្រកាស​ក្នុង​ការអប់រំ​ដល់​ប្រជាជន​ ​ជាពិសេស​យើង​មាន​អាល់កុល​ទុក​សម្រាប់ពុទ្ធ​បរិ​ស័​ទ្ធ លាងដៃ​ចំនួន១២កាន​ឯណោះ ​ពេលដែល​គាត់​អញ្ជើញ​មករា​ប់​បាត​នៅ​វត្ត​នាគ​វ័​ន្ត​យើង​នេះ​។​

ព្រះអង្គ​មាន​សង្ឃដីកា​បញ្ជាក់ទៀតថា ​ក្នុង​ទី​អារាម​យើង​នេះ​ មាន​ព្រះសង្ឃ​ចំនួន២១៤អង្គ​ និង​និស្សិត​មក​ស្នាក់រៀន​ចំនួន១៥០នាក់ ​អាត្មា​តែងតែ​ទូន្មាន​អប់រំ​ជានិច្ច​ក្នុងការ​ធ្វើដំណើរ​ទៅណា​មក​ណា​ ឬក៏​ព្រះសង្ឃ​និមន្តបិណ្ឌបាត ត្រូវ​រក្សា​គម្លាត​ឬ​ដាក់​អាល់កុល​បាញ់​តាម​ខ្លួន ដើម្បី​រក្សា​អនាម័យ​ក្នុងអំឡុងកូ​វីដ១៩​នេះ​។​

ដោយឡែក​លោកយាយ ច​យ សុ​ខេង​ អាយុ83ឆ្នាំ សំណាក់​ធម៌​ក្នុង​ទី​អារាម​នេះ បញ្ជាក់ថា លោក​យាយ​នៅ​សំណាក់​ធម៌​វត្ត​នេះ​៤​ឆ្នាំ​ហើយ លោកយាយ​សប្បាយចិត្ត​ណាស់​ដែល​រដ្ឋាភិបាល​យើង​បើក​ដំណើរការ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​វិញ​ លោកយាយ​មានតែ​ម្រាមដៃ​ដប់ សូម​ទេវតា​ថែរក្សា​ប្រទេស​កម្ពុជា​យើង និងប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ចៀស​ផុតពី​ជំងឺ​កូ​វីដ-១៩នេះ​ផងដែរ​។​

លោកតា​អាចារ្យ ហូ សន​ ក៏​មិន​ខុសពី​លោកយាយ​ប៉ុន្មាន​ដែរ លោកតា​មានប្រសាសន៍ថា​ ​មានតែ​ការជួយ​ទូន្មាន អប់រំ ដល់​ប្រជាពលរដ្ឋ​យើង​ពេលដែល​គាត់​មក​ធ្វើបុណ្យ​ក្នុង​ពិធីកាន់បិណ្ឌ​ភ្ជុំបិណ្ឌ ពេលខាងមុខ​នេះ​ គឺ​មានតែ​ជួយផ្ដល់​ការអប់រំ កុំ​ភ្លេច ៣​កុំ ៣​ការពារ​ទាំងអស់គ្នា ដើម្បី​ចៀសផុត​ឲ្យ​បាន​ពី​កូ​វីដ-​១៩ នេះ វា​មិន​ភ្លេច​យើង​ទេ​។​

ជុំវិញ​បញ្ហាកូ​វីដ១៩​នេះ បងស្រី អ៊ិន ចាន់ណា មាន​អាយុ 56 ឆ្នាំ​ គាត់​តែងតែ​មកជួយ​រៀបចំ​ក្នុង​ទីវ​ត្ត​អារាម​នេះ​​ជាពិសេស​ការជួយ​បោសសំអាត​ទីធ្លា​ក្នុងវត្តបានបញ្ជាក់​ថា​ នៅ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ​ខ្ញុំ​ក៏មាន​សារ​មួយ​ចែករំលែក​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​ពិធីភ្ជុំបិណ្ឌ​ខាងមុខនេះ សូមកុំ​ភ្លេច​ជំងឺ​កូ​វីដ​១៩​នេះ​ ព្រោះ​វា​នៅ​ទន្ទ្រាន​នៅឡើយ​ទេ​។​ ដូច្នេះ​មានតែ​ការ​ថែររក្សា​អនាម័យ​ និង​ការពារ​ខ្លួនប្រាណ​យើង​ជានិច្ច​៕

អត្ថបទ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម