Connect with us

ព័ត៌មានជាតិ

ភ្នំពេញសល់សាលា៥ទៀតប៉ុណ្ណោះជាមណ្ឌល ចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩

បានផុស

នៅ

រហូតមកដល់ពេលនេះនៅសល់សាលារៀន៥ ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដែលកំពុងបន្តជាមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងធ្វើជាកន្លែងយកសំណាក ខណៈដែលកាលពីពេលផ្ទុះឡើង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដំបូងមាន រហូតដល់ជាង១០០សាលា។ នេះតាមការបញ្ជាក់របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត បានបន្តថា សម្រាប់ការបើកដំណើរការសាលាឡើងវិញនេះក្នុងពេលខាងមុខនេះ ប្រសិនបើសាលារៀនទាំង៥ទីតាំង នៅមានអ្នកកំពុងធ្វើចត្តាឡីស័ក ឬមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល ដែលមិនអាចរៀបចំឱ្យទាន់ពេលនោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងធ្វើការចល័តសិស្សទៅរៀននៅក្នុងសាលាផ្សេងទៀត ដែលនៅក្នុងតំបន់នោះ។

គួររំលឹកថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសាលារៀនសាធារណៈចាប់ពីកម្រិតមតេយ្យសិក្សារហូតដល់វិទ្យាល័យមានចំនួន២៥៣សាលា និងសាលាឯកជនមាន ប្រមាណ៥២០សាលា ដោយមិនរាប់បញ្ចូលកម្រិតឧត្តមសិក្សានោះទេ។ កាលពីពេលផ្ទុះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សាលារៀនជាច្រើននៅរាជធានីភ្នំពេញ បានប្រែក្លាយមណ្ឌលចត្តាឡ័ស័ក មណ្ឌលព្យាបាល កន្លែងយកសំណាក និងជាទីបញ្ជាការស្រាលរបស់រដ្ឋបាលខណ្ឌ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩  និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នៅពេលដំណើរការសាលារៀនឡើងវិញផងដែរ៕

អត្ថបទ៖ ពុធិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម