Connect with us

ព័ត៌មានជាតិ

ត្រៀម​មណ្ឌលព្យាបាលមួយទៀត ជា​កន្លែង​ព្យាបាលអ្នកជំងឺបំប្លែង​ខ្លួន​ថ្មី Delta

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចយកមណ្ឌលព្យាបាលព្រេមៀសែនសុខមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺបំប្លែងខ្លួនថ្មី Delta បន្ទាប់ពីជំងឺនេះមានការកើនឡើងជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨កញ្ញាថា សាលារាជធានីភ្នំពេញបានសម្រេចយកមណ្ឌលព្យាបាលព្រេមៀសែនសុខមួយទៀត សម្រាប់ព្យាបាល​អ្នកជំងឺបំប្លែងខ្លួនថ្មី Delta បន្ថែមពីលើមណ្ឌលព្យាបាលមង្គលឧត្តម មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីម សាមគ្គី មណ្ឌលព្យាបាលសែនសុខ១ អតីតពិភពថ្មីសែនសុខ និងមណ្ឌលព្យាបាលចាក់អង្រែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា ការយកមណ្ឌលព្យាបាលព្រេមៀសែនសុខមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺបំប្លែងខ្លួនថ្មី Delta ដោយសារបច្ចុប្បន្ននេះជំងឺបំប្លែងខ្លួនថ្មី ប្រភេទDelta បានឆ្លងច្រើននៅរាជធានីភ្នំពេញដែលទាមទារឱ្យអាជ្ញាធរត្រូវត្រៀមកន្លែងថ្មីសម្រាប់ព្យាបាល ខណៈសាលារៀនដែលជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរប្រគល់ជួនមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ សម្រាប់រៀបចំត្រៀមបើកសាលារៀនឡើងវិញនាពេលឆាប់ៗនេះ នៅសល់មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីម សាមគ្គីនិងមណ្ឌល​ចត្តាឡីស័កនៅអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ដែលគ្រោងប្រគល់ជាបន្តបន្ទាប់ទៀតក្រោយអាជ្ញាធររៀបចំបញ្ជួនអ្នកជំងឺនិងអ្នកធ្វើចត្តាឡីស័កចេញពីសាលាទាំងពីរនោះរួចរាល់។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញនៅសល់ មណ្ឌលព្យាបាលជំងឺ​កូវីដ​១៩​ប្រមាណជិត២០កន្លែងទៀតប៉ុណ្ណោះរួមទាំងមន្ទីរពេទ្យផង។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង​កូវីដ១៩ប្រភេទដែលតា ចំនួន ២៦៤៧ នាក់ ស្ត្រីមានចំនួន១៣១៧នាក់ នៅតាមរាជធានីខេត្តចំនួន ២៣ លើកលែងខេត្តកែប និងខេត្តក្រចេះ ភាគច្រើនជាអ្នកដំណើរមកពីបរទេស តាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប ភាសាជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្សជាដើម។

ក្នុងចំណោម២៣រាជធានីខេត្តដែលឆ្លងជំងឺដែលតា នៅរាជធានីភ្នំពេញឆ្លងច្រើនជាងគេគឺមានចំនួន ៩១៤នាក់ ស្រី៤២៣នាក់ បន្ទាប់មកទៀត ខេត្តបន្ទាយមានជ័យ៥២៦នាក់ ឧត្តរមានជ័យ២៤៥នាក់ សៀមរាប ២០៧នាក់ ស្ទឹងត្រែង ១១៩នាក់ ព្រះវិហារ១០៨ និងខេត្តកណ្តាល១០២នាក់។ ក្រៅពីនេះខេត្តផ្សេង​ទៀតមានក្រោម១០០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម