Connect with us

ព័ត៌មានជាតិ

សាច់ និងប្រហិតចម្រុះពីថៃ ៣តោន ត្រូវបានបង្ក្រាបនៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

រថយន្ត២គ្រឿងលួចដឹកសាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដឹកចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រកួន យកមកលក់ចែកចាយក្នុង​ទីផ្សារក្នុងខេត្តបន្ទាយមានជ័យ
ត្រូវអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វបង្ក្រាបបាន នៅវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ក្រាបរថយន្តទាំង២គ្រឿងដែលលួចដឹកសាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោនដឹកចេញពីប្រទេសថៃនោះ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត២គ្រឿង ម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand។

ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះបានឆែកឆេរក្នុងរថយន្ត បានរកឃើញ សាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ឱ្យដឹងបន្តទៀតថា ក្រុមការងារបានបញ្ជូនវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម