Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ផ្តល់អាហារូបករណ៍ដល់និស្សិត៤០០នាក់ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យល្បីៗនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយ នៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នា ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) ក្នុង​ការបើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍​ សម្រាប់​និស្សិត​ថ្នាក់​សាកលវិទ្យាល័យ​ នៅក្នុង​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹង​ផ្តល់​ថ្លៃ​សិក្សា​ពេញលេញ​ជាមួយនិង​ប្រាក់ឧបត្ថម្ភ​ដល់​និស្សិត​ដែល​បានជ្រើសរើស​ចំនួន ៤០០​នាក់ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​របស់​ពួកគេ​ក្នុង​សាកលវិទ្យាល័យ​ល្បីៗ​នៅ​កម្ពុជា ដោយ​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ សរុបមក​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹង​ផ្តល់​ថវិកា​ជាង ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ៧​ឆ្នាំ​។ ដោយសារ​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងធ្វើ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ ដែល​បានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ (​ឆ្នាំ​២០១៩-២០២៣) ។

​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងធ្វើ​ការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធានាបាន​ថា​ និស្សិត​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំ​បង្ហាត់បង្ហាញ និង​ឱកាស​ការងារ​ ដើម្បី​ជំរុញ​ដល់​ការសិក្សា​ក្នុង​វិស័យ​ចំនួន​បី​៖ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​អចលនទ្រព្យ ការជំរុញ​នៃ​ការរួមបញ្ចូល​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ព្រមទាំង​ការលើកកម្ពស់​ស្តង់ដារ​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក ដើម្បី​បំពេញតម្រូវការ​មូលធន​នៃ​ធនធានមនុស្ស​ នាពេល​អនាគត​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

​តាមរយៈ​ការចុះ​កម្មសិក្សា សិស្ស​និស្សិត​នឹង​បាន​រៀនសូត្រ​ពី​អ្នកជំនាញ​លំដាប់​កំពូលៗ​នៅ​កម្ពុជា ក្នុងនាម​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ជា​ក្រុមហ៊ុន​គ្រប់គ្រង​អាជីវកម្ម​ជាង ៨០ ដោយមាន​កម្លាំង​ពលកម្ម​ចម្រុះ ​ដែល​មាន​និ​យោ​ជិ​ក ២០% មកពី​កន្លែង​ផ្សេងៗ​ដូចជា ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​ប្រទេស​ចិន​។

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា “​ពួកយើង​សូម​ស្វាគមន៍​ ចំពោះ​កិច្ចសហការ​របស់​និយោជក​នានា​ ដែល​ដើរតួ​ជា​អ្នក​អប់រំ​យ៉ាង​យកចិត្តទុកដាក់​។ ផ្លូវ​ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ​ របស់​ប្រទេស​កម្ពុជា​នឹង​ទាមទារ​ឱ្យមាន​គំនិត​ថ្មីៗ​មកពី​គ្រប់​តំបន់​នៃ​ប្រទេស និង​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​ដៃគូ​របស់ខ្លួន​ គឺ​នឹង​អាច​យកឈ្នះ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ ការផ្តល់​ការណែនាំ​តម្រង់ទិស ការធានា​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌ និង​ឱកាស​ការងារ​ ដើម្បី​ធានាបាន​ថា​ និស្សិត​ដែលមាន​ទេពកោសល្យ​ផ្តោតទៅលើ​ការរៀនសូត្រ​ និង​ទទួលបាន​នូវ​ជំនាញ​ ដែលមាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​” ។

​លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា “ ពួកយើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​បើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ ដែល​ទទួលបាន​ការឧបត្ថម្ភ​ដោយ​សហគ្រាស​ឯកជន​” ។ “ អង្គភាព​ផ្សេងៗ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប មាន​ក្តីរំភើប​រីករាយ​ក្នុង​ការទទួល​ស្វាគមន៍​និស្សិត​កម្ពុជា​ឱ្យ​ចូលមក​ចូលរួម​ជាមួយ​គ្រួសារ​របស់​យើង ដែល​យើង​នឹង​បង្កើត​នូវ​កម្មវិធី​កម្មសិក្សា​ដ៏​រឹងមាំ និង​ការបណ្តុះបណ្តាល​សិក្ខាកាម​ក្នុងការ​គ្រប់គ្រង​ដើម្បី​អប់រំ​អ្នកដឹកនាំ​សម្រាប់​ថ្ងៃស្អែក​។ អាហារូបករណ៍ ចេ​ន ហ្ស៊ី បាន​នឹង​កំពុង​ស្វែងរក​ការផ្តល់ជូន​ទាំង​ទៅលើ​បទពិសោធន៍​សិក្សា និង​បទពិសោធន៍​ជាក់ស្តែង​ដល់​សិស្ស​និស្សិត​តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ​កម្រិត​ដំបូង ហើយ​ទទួលបាន​នូវ​បទពិសោធន៍​ការងារ​លំដាប់​អន្តរជាតិ​»​។

​អាហារូបករណ៍​នេះ ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ដោយសារតែ​ភាពជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម​របស់គាត់ និង​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​នៅក្នុង​សង្គម​ចំពោះ​ជំងឺ​រាតត្បាត​ថ្មីៗ​នេះ ​គាត់​ត្រូវបានគេទទួលស្គាល់​ថា​ ជា​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ ក្នុងចំណោម​អ្នកដឹកនាំ​ក្រុមហ៊ុន​នៅឯ​កម្មវិធី​ពានរង្វាន់​អាជីវកម្ម​អន្តរជាតិ​ឆ្នាំ​២០២១ ។​

​ក្រោម​ការដឹកនាំ​របស់​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​នឹង​កំពុង​អនុវត្ត​តាម​បរិយាកាស​រួម ក្របខ័ណ្ឌ​សង្គម​និង​អភិបាលកិច្ច (ESG) ដែលមាន​គោលបំណង​ធ្វើឱ្យមាន​ឥទ្ធិពល​រយៈពេល​វែង​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​បើក​ដំណើរការ​នូវ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រី​នស៍ នាឡិកា ដែលជា​សាលា​នាឡិកា​ឯករាជ្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ ​ផ្តល់ឱ្យ​យុវជន​កម្ពុជា​នូវ​ឱកាស​ក្នុង​ការរៀន​ជំនាញ​សិប្បកម្ម​ថ្មី​មួយ​ដូចជា ការផលិត​នាឡិកា និង​ទទួលបាន​បទពិសោធន៍​ចាំបាច់​បន្ថែម ដើម្បី​ជួយ​ពួកគេ​ទាំង​ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា និង​នៅ​បរទេស​។ នៅ​ខែសីហា​ឆ្នាំនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏បាន​ឧបត្ថម្ភ​កម្មវិធី​រៀបចំ​អាជីព​ការងារ​ដែល​ដំណើរការ​ដោយ​អង្គការ Caring for Cambodia ជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​លើ​វិស័យ​អប់រំ​ដែល​បាន​ជួយ​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹង​បន្ត​រិះរក​វិធី​ផ្សេងៗ​យ៉ាងសកម្ម​ដើម្បី​រួមចំណែក​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទទួលលទ្ធផល​នៃ​ការអប់រំ​បានល្អ​ប្រសើរ​។

គួរបញ្ជាក់​ថា​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើវិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម