Connect with us

ព័ត៌មានជាតិ

ធាក់ប្លន់យកម៉ូតូ១គ្រឿងនៅផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស

បានផុស

នៅ

ជនសង្ស័យ​មួយក្រុមមាន​បក្ខពួក៤​នាក់ ជិះ​ម៉ូតូ២​គ្រឿង​បានធ្វើ​សកម្មភាព​ដេញ​ធាក់​ផ្ដួល​ម៉ូតូ១​គ្រឿង​ជិះ​ដោយ​យុវជន​ម្នាក់ រួច​ដក​ដាវ​គំរាម​កាប់ប្លន់​យក​ម៉ូតូបានសម្រេច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាពកាល​ពី​វេលា​ម៉ោងជាង២១យប់​ថ្ងៃទី​៧ ខែកញ្ញា ​ឆ្នាំ​១០២១ នៅ​ចំណុច​មុខ​បុរី ឡុង នី តាម​បណ្ដោយ​ផ្លូវ​៥០ ម៉ែត្រ ក្បែរ​វត្ត​ឫស្សី​សាញ់ ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះត្រូវបាន​គេ​ស្គាល់ឈ្មោះ ពៅ វុត្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ជិះ​ម៉ូតូម៉ាកហុងដាសេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IR-0035 (​ម៉ូតូ​បង់​រំ​លួស​) ។​

តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបគេ​ជិះ​ម៉ូតូ១​គ្រឿង​ចេញពី​កន្លែង​ធ្វើការ ក្នុង​គោលបំណង​ប្រ​ឡប់​ទៅផ្ទះ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន៤​នាក់​ជិះ​ម៉ូតូហុងដាឌ្រី​ម​សង់ ចំនួន២គ្រឿង​មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ដេញ​មកពី​ក្រោយ​ហើយ​បាន​ធាក់​ទៅលើ​រូបគេ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទៅ​នឹង​ថ្នល់រងរបួស​។​

ប្រភព​ដដែល​បាន​បន្តទៀតថា ភ្លាមនោះ​រូបគេ​ក៍បាន​ងើបឡើង​ប្រតាយប្រតប់​ជាមួយ​ជន​សង្ស័យ​ដែរ តែ​បក្ខពួក​ជនសង្ស័យ​បាន​ដក​ដាវ​មក​គំរាម​កាប់​ទៅលើ​រូបគេ​ទៀត ធ្វើអោយ​រូបគេភ័យ​ស្លន់ស្លោ រត់​យករួចខ្លួន​សិន ហើយ​ស្រែ​ករក​អ្នក​ជួយ តែ​ទីកន្លែង​កើតហេតុ​នោះ​ស្ងាត់​ពេក ធ្វើ​ឲ្យ​ជនសង្ស័យ​មានឱកាស​លើកយក​ម៉ូតូ​របស់​រូបគេ​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

ក្រោយ​កើតហេតុ​ភ្លាមៗ​រូបគេ​ក៏បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ដោយ​ប្រាប់ថា មាន​គេ​ប្លន់​ម៉ូតូ​យក​ទៅ​បាត់​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ជា​ពលរដ្ឋ និង​មាន​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះទៅ​ដល់​បាន​នាំ​រូបគាត់​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម