Connect with us

ព័ត៌មានជាតិ

គម្រោងអាទិភាពទាំង១៩នៅខេត្តកែប នឹងត្រូវអនុវត្តជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២១និងឆ្នាំ២០២២

បានផុស

នៅ

បើទោះជា​ស្ថិតក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុង​វាយប្រហារ ប៉ុន្តែ​រដ្ឋបាលខេត្ត​កែប​នៅតែបន្ត​រៀបចំ​គម្រោង​អាទិភាព​ថ្មីៗ​ជាច្រើនដើម្បី​អភិវឌ្ឍន៍​នៅ​គ្រប់​តំបន់​-​ភូមិសាស្ត្រ ពិសេស​ក្នុង​ទីប្រជុំជន​ក្នុង​ខេត្ត ឱ្យ​កាន់​តែមាន​ភាពលេច​ធ្លោ និង​ស្រស់បំព្រង​គ្រប់​រដូវ​កាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ឆ្លើយតប​ជាមួយ​អ្នកយកព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំ​២០២១-២០២២ ខេត្ត​កែប​នឹង​អនុវត្ត​គម្រោង​អាទិភាពថ្មីៗ ចំនួន​១៩​គ្រោង ក្នុងនោះ​ឆ្នាំ​២០២១​ចំនួន​១០​គ្រោង និង​ឆ្នាំ​២០២២​ចំនួន​៩​គម្រោង ដូចជា​៖

១-​គម្រោង​ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ​(AC) ស្ថិតក្នុង​សង្កាត់​កែប ដែលមាន​ប្រវែង​សរុប​៥៥០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​

២-​គម្រោង​រៀប​ច្រាំង​សមុទ្រ និង​ចាក់​ខ្សាច់​បំពេញ​ប្រវែង​១៣៥​ម៉ែត្រ ទទឹង​៩០​ម៉ែត្រ និង​ចាក់​ខ្សាច់​បំពេញ មាន​ខឿន​២២៥​ម៉ែត្រ និង​ជណ្តើរ​ចុះ​៨​កន្លែង ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​

៣-​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន​២​ខ្សែ ប្រវែង​៦៨០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ និង​វី​ហ្គ៊ា​២៣​កន្លែង នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​

៤-​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ១​ខ្សែ​ប្រវែង​៩០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ (​ចំណុច វត្តភ្នំ​ព្រូស​)​និង​ដាក់លូ​ចំនួន​៥​កន្លែង នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ដោយ​ចំណាយ​ថវិកា ប្រហែល​១​ពាន់​លាន​រៀល​។​

៥-​គម្រោង​ជួសជុល​ពង្រីក​ទទឹងផ្លូវ​ក្រាល​កៅស៊ូ DBST ១​ខ្សែ​ប្រវែង​២០៥៥​ម៉ែត្រ ទទឹង​១០​ម៉ែត្រ និង​ដាក់លូ​មុខកាត់​១​ម៉ែត្រ ចំនួន​៣​កន្លែង ស្ថិត​ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​

៦-​ជួសជុល​ផ្លួ​វ​បេតុង​អា​មេ​ចំនួន​១​ខ្សែ ប្រវែង​១២៥០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ នៅ​ភូមិ​កែវ​ក្រសាំងសង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​

៧-​គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ១​ខ្សែ ប្រវែង​១០៦៥​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ចំណាយ​ថវិកា ប្រហែល​២​ពាន់ លាន​រៀល​។​

៨-​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ១​ខ្សែ ប្រវែង​១២០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ចិញ្ចើម​ក្រួស​ក្រហម ដាក់លូ​មុខកាត់​ទទឹងផ្លូវ​៣​កន្លែង និង​ដា​ឡូ​១​កន្លែង ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ចំណាយ​ថវិកា ប្រហែល ៣​ពាន់​លាន​រៀល​។​

៩-​គម្រោង​សាងសង់​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ធ្វើ​អំពី​ថ្មភក់ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ចំណាយ​ថវិកា​ប្រហែល​៤​រយ​លាន​រៀល​។​

១០-​គម្រោង​សាងសង់​ឈាបនដ្ឋាន​បណ្តោយ​២៥​ម៉ែត្រ ទទឹង​២០​ម៉ែត្រ កម្ពស់​២១,៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​៨​រយ​លាន​រៀល​។​

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់​បន្ថែមថា ចំពោះ​គម្រោង​ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ត​នៅ​ឆ្នាំ​២០២២ ទាំង​៩​គម្រោង រួមមាន​៖

១-​គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ប្រវែង​១៥០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​ចំណាយ​ថវិកា ប្រហែល​៣​ពាន់​លាន​រៀល​។​

២-​គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ប្រវែង​១៥០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​

៣-​គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ប្រវែង​១២០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​

៤-​គម្រោង​សាងសង់​រូបសំណាក​នាង​មច្ឆា​នុប ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​

៥-​គម្រោង​រៀប​ខឿន​ច្រាំង​សមុទ្រ ប្រវែង​២០០​ម៉ែត្រ ជម្រៅ​៩០​ម៉ែត្រ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​៥​ពាន់​លាន​រៀល​។​

៦-​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង​១៣០០​ម៉ែត្រ នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​

៧-​គម្រោង​ជួសជុល​ផ្លូវ​ចាក់​កៅស៊ូ AC ប្រវែង​២៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល ៣​ពាន់​លាន​រៀល​។​

៨-​គម្រោង​សាងសង់​បញ្ចប់​សាលប្រជុំ​មុខ​សាលាខេត្ត ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល ២​ពាន់​លាន​រៀល​។​

៩-​គម្រោង​សាងសង់​ក្លោងទ្វារ​ព្រំប្រទល់​ខេត្ត ស្ថិតនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប និង​ភូមិ​ចំការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ដោយ​ចំណាយ​ថវិកា​ប្រហែល ៤​ពាន់​លាន​រៀល​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម