Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ចែកកូនមាន់ពូជដល់កសិករ​៥៥០គ្រួសារនៅតាមទីជនបទ​

បានផុស

នៅ

មន្ត្រី​មន្ទីរ​កសិកម្ម​កម្មរុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង ​នៅ​ព្រឹក​ថ្ងៃទី០៨​ ខែកញ្ញា ​ឆ្នាំ២០២១​នេះ បាន​ចែកជូនកូន​មាន់ពូជ​ដល់​កសិករ​ចំនួន​៥៥០​គ្រួសារ នៅតាម​បណ្តា​ឃុំ​ចំនួន​២២ នៅ​ទីជន​បទ ដើម្បី​ពង្រីក​បរិមាណ​ការចិញ្ចឹម​សត្វស្របតាម​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ហៅ​កាត់​ថា​(AS PIRE)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ទំ នី​រ៉ូ ​ប្រធាន​មន្ទីរក​សិក​ម្មរុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​មាន​ប្រសា​ស​ន៍ថា កូន​មាន់​នេះ គឺជា​ដើមទុន​មួយសម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​យើងឱ្យមាន​មុខរបរចិ​ញ្ចឹ​ម​សត្វជា​លក្ខណៈ​គ្រួសារ និង​ពង្រីក​បន្ត​ឱ្យមាន​បរិមាណ​ច្រើនសម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​អាច​នាំយកទៅ​លក់ដូរ​នៅ​ទីផ្សារ​បាន​បន្ថែម​ទៀតផង។​

លោក​បន្តថា ទទួលបាន​កូន​ពូជ​មាន់​នេះ​បងប្អូន​ត្រូវ​យកទៅ​ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេកទេស ដែល​មន្ត្រី​ជំនាញ​បាន​ពន្យល់ពី​របៀប​ថែទាំ​រួចមកហើយ​ដូចនេះ​ត្រូវបង្កើន​សមត្ថភាព​រប​ស់​ខ្លួនចិញ្ចឹម​ពី​តិច​ទៅ​ច្រើន​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។​

លោក ​ជា​ ម៉ាលី ចៅសង្កាត់​សាមគ្គី​បាន​ចាក់​ទុកនេះ​ជា​ផលរបរ​ដែល​មិនចេះ​រីងស្ងួត ហើយ​បងប្អូន​យើង​ត្រូវ​តែ​យកចិត្តទុកដាក់ ព្រោះ​វា​ជា​ធនធាន​បានមកពី​រាជរដ្ឋាភិបាល​ផ្តល់ឱ្យតាមរយៈ​មន្ទីរ​កសិកម្ម យកមក​ចែកជូន​ដោយ​ផ្ទាល់ដៃ ហើយ​ស្ថិតនៅក្នុងបរិបទ​កូ​វីដ​១៩​ផង យើង​ត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នាដើម្បី​ជីវភាព​ប្រចាំ​គ្រួសារ​។​

លោក​ ទឹម​ កុសល កសិករ​រស់នៅ​ភូមិ​ហាង​ខូ​បាន -​បាន​ទទួលស្គាល់ថា ការចិញ្ចឹម​សត្វ​និង​ដាំ​បន្លែ​បង្ការ​ជា​លក្ខណៈ​គ្រួសារ​ពិតជា​បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅបាន​ល្អ ព្រោះ​មិនបាច់​ចំណាយ​ថវិកា ​និង​ពេលវេលា​ទៅ​ទិញ​ពី​ទីផ្សារ​មក​ទេ​។​

លោក​បន្តថា​ នឹង​ពង្រីក​មុខរបរ​ចិញ្ចឹមសត្វ​ឱ្យបាន​រីកចម្រើនតាម​ការណែនាំ​របស់​ម​ន្ទីរ​កសិកម្ម ព្រោះ​ដើមទុន​នេះ សមល្មម​អាចធ្វើ​ទៅបាន​ហើយ ជាពិសេស​កន្លងមក​ក៏​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេសពី​ការ​ចិញ្ចឹមសត្វ​រួចមកហើយ​ដែរ​។​

សូមបញ្ជាក់ថា កសិករ​ទាំង​៥៥០​គ្រួសារ​នេះ ទទួលបាន​ពូជ​កូន​មាន់​ក្នុង​មួយ​គ្រួសារ​ចំនួន​២០​ក្បាល​ចំណី​៥​គីឡូក្រាម ឧ​បករ​ណ៍​ដាក់​ទឹក​ចំនួន​២ និង​ដាក់​ចំណី​ចំនួន​២​ផងដែរ​៕

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម