Connect with us

ព័ត៌មានជាតិ

សាលារៀន​ក្នុង​ខេត្តកំពង់ចាម​នឹង​បើក​ដំណើរការ​វិញ​នៅ​ចុងខែ​នេះ បើ​ពុំ​មាន​កា​រាំងស្ទះ​ពី​បញ្ហា​កូ​វីដ

បានផុស

នៅ

កំពង់ចាម ៖ សាលារៀន​ក្នុង​ខេត្តកំពង់ចាម នឹង​អាច​បើក​ឲ្យ​ដំណើរការ​នៅ​ចុងខែ​នេះ ប្រសិន​បើ​តាម​មូលដ្ឋាន​ដែល​ប្រឈម​ហានិភ័យ ឆ្លង​ជំងឺ​កូ​វីដ​-១៩​ទាប​។

អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​កំពុង​សិក្សា​ដោយ​សហការ​ជាមួយ ក្រុម​គ្រូពេទ្យ មេឃុំ​-​ចៅសង្កាត់ ដើម្បី​ធ្វើ​ការវាយតម្លៃ សាលារៀន​ក្នុង​តំបន់​ហានិភ័យ និង​បញ្ហា​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដើម្បី​រៀបចំ​បើក​ឲ្យ​ដំណើរការ​សាលា​ឡើង​វិញ​។ បច្ចុប្បន្ន ក្នុង​ខេត្តកំពង់ចាម សិស្សានុសិស្ស អាច​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​រៀន​ជា​បណ្តុំ នៅតាម​តំបន់​ហានិភ័យ​ទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ម៉េង សាន ប្រធាន​មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត កំពង់ចាម បាន​ឲ្យ​ដឹង​ថា តាម​ផែនការ​នឹង​បើក​ឲ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​នៅ​ចុងខែ​កញ្ញា​នេះ ដោយ​បាន​ត្រៀម​បោក​សម្អាត សាលា​ខ្លះ​ត្រូវ​ធ្វើ​មណ្ឌល ច​ត្តា​ឡី​ស័ក ឬ​ដាក់​អ្នក​ជំងឺ​កូ​វីដ ត្រូវ​បាន​អាជ្ញាធរ​បាញ់ថ្នាំ​សម្លាប់​មេរោគ ផងដែរ​។

ដោយឡែក​នៅ​ឡើយ​វិទ្យាល័យ​ព្រះសីហនុ​ក្រុង​កំពង់ចាម កំពុង​រៀបចំ​ផ្ទេរ​អ្នក​ជំងឺ​កូ​វីដ​ទៅ​ទីតាំង​ដែល​បាន​ត្រៀម​ដាក់​ព្យាបាល​អ្នក​ជំងឺ​ដូច​នៅ​មន្ទីរពេទ្យ​មេគង្គ​ជា​ដើម​។ លោក​ប្រធាន​មន្ទីរ បាន​បន្ថែមទៀតថា បច្ចុប្បន្ន សិស្សានុសិស្ស អាច​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​រៀន​ជា​បណ្តុំ​នៅតាម​ខ្នង​ផ្ទះ ដែល​ពុំមាន​បញ្ហា​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​៕

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម