Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​ឥណ្ឌា បាន​ជួយ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន ៧២​នាក់​ត្រឡប់មក​កម្ពុជា​វិញ

បានផុស

នៅ

ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ ខែកញ្ញា នេះ​ថា ស្ថានទូត​បាន​សម្រប​ស​សំរួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌា ដើម្បី​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ស្កា​យ​អង្គរ​អ៊ែរ​ឡាញ (Sky Angkor Airline) ដឹក​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​៧២ នាក់ ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ស្ថានទូត ប្រជាពលរដ្ឋ និង​និស្សិត​ទាំង​៧២​នាក់​នេះ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ លេខ SWM 6489 នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​១០ នាទី (​ម៉ោង​នៅ​កម្ពុជា​) ។ ក្នុងការ​ចេញដំណើរ​នេះ ក៏​នឹងមាន​មន្ត្រី​ស្ថានទូត​ទទួលបន្ទុក​ផ្នែក​ការងារ​កុងស៊ុល​ជួយ​សំរួល និង​ជូន​ដំណើរ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ឥន្ទ្រា​គ​ន្ធិ (Indira Gandhi International Airport) ក្រុង​ញូ​ដែ​លី​ផងដែរ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ខែមករា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា បាន​យកចិត្តទុកដាក់​ធ្វើការ​សម្របសម្រួល ប្រគេន និង​ជូន​ព្រះសង្ឃ ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌា​ចំនួន ១៩៣ អង្គ​/​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម