Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ ៤៨នាក់ បម្រុងឆ្លងដែនទៅបេះផ្លែមៀន នៅខេត្តច័ន្ទបុរី ត្រូវទាហានថៃចាប់ខ្លួន

បានផុស

នៅ

ពលករខ្មែរ ចំនួន៤៨នាក់ ដែលបានបង់លុយឲ្យមេខ្យល់មុនអស់មួយចំនួន ដើម្បីបានឆ្លងដែនចូលទៅធ្វើការ នៅតាមចម្ការក្នុងទឹកដីថៃ ត្រូវ​ទាហាន​ថៃ​ឃាត់ខ្លួន ខណៈ​ដែល​ពួកគេ​ខំប្រឹង​លប​ឆ្លងដែន​ តាម​ច្រករបៀង​តាំងពី​យប់​ងងឹត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​ពលករ​ខ្មែរ​ទាំង ៤៨ នាក់ នេះ គឺ​កម្លាំង​ទាហាន​ឈុតខ្មៅ ក្នុង​កង​រយ​លេខ ៥៤១ និង ៥៤៦ ដែលជា​កម្លាំង​ការពារ​ព្រំដែន ខណៈដែល​ពលករ​ខ្មែរ​ទាំងអស់​កំពុងធ្វើដំណើ​រ​នៅក្នុង​ចម្ការ​មៀន ស្ថិត​ក្នុងភូមិ​៤ ឃុំ​ក្លងយ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី​។​

​ពលករ​ទាំង​៤៨​នាក់ គឺមាន​ប្រុស១៨នាក់ ស្រី២៣នាក់ និងក្មេង៧នាក់ ដោយ​ពួកគេ​បាន​សារភាពថា ការធ្វើដំណើរ​ចូល​មករក​ការងារ​ធ្វើ​នេះ ត្រូវ​ចំណាយ​ឲ្យ​មេខ្យល់​ក្នុង​ម្នាក់ ៤,៥០០ បាត ដោយ​គ្រាន់តែ​ជូន​ដល់​មាត់​អូរ​ព្រំដែន​តែប៉ុណ្ណោះ តែ​ត្រូវ​បង់​ឲ្យ​គេ​មុន​ម្នាក់ ១,០០០ បាត ដោយ​ក្នុងទិសដៅ​ទៅ​បេះ​ផ្លែ​មាន​តាម​ចម្ការ​ក្នុងស្រុក ពោង​ណាំ​រ៉​ន និង​ស្រុសយ​ដាវ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ច័ន្ទ​បុរី តែ​ក៏ត្រូវ​ចាប់ខ្លួន​តែម្តង​។​

​ក្នុងការ​ឃាត់ខ្លួន​ពល​ករ​ទាំងអស់​ បានបង្ហាញ​នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​សដ​-១៩ គ្រប់ៗ​គ្នា ដោយ​ភាគី​ថៃ​បាន​កោតសរសើរ​ដល់ក​ម្ពុ​ជា ​ដែល​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឥតគិតថ្លៃ​។ នៅពេល​នោះដែរ​ភាគី​ថៃ ​បានប្រគល់​ពលករ​ទាំង​អស់​មក​ឲ្យ​ភាគី​កម្ពុជា​វិញ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅតាម​កម្រិត​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម