Connect with us

ព័ត៌មានជាតិ

ជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ដល់ការ​​ប្រយុទ្ធ​ជំងឺ​អេដស៍​​នៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញនូវក្តីបារម្ភថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តសំខាន់ៗបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការងារប្រយុទ្ធនឹងជំងឺអេដស៍នៅប្រទេសកម្ពុជា ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពាក់ព័ន្ធ និងការងារអេដស៍តាមប្រព័ន្ធវីដេអូ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកឡើងថា ឥទ្ធិពលនៃការរាតត្បាតវីរុសកូវីដ១៩ បានរុញឱ្យការឆ្លើយ​តបនឹងជំងឺអេដស៍ធ្លាក់ពីគន្លងផ្លូវពង្រីកវិសមភាព និងបង្កឱ្យមានគ្រោះថ្នាក់នៃការវិនិយោគក្នុងវិស័យសុខាភិបាល និងប្រព័ន្ធសម្រាប់សុខាភិបាល និងត្រៀមបង្ការជំងឺឆ្លងរាតត្បាតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្រៅពីនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៍បានជួបបញ្ហាប្រឈម មួយចំនួនទៀតដែរដូចជា ការផ្តល់មូលនិធិមិនគ្រប់គ្រាន់សម្រាប់ការបង្ការមេរោគអេដស៍នាពេលបច្ចុប្បន្ននេះ ជាការរារាំងដល់ការពង្រីកអន្តរាគមន៍ប្រកបដោ យភាពច្នៃប្រឌិត ដែលផ្តោតលើប្រជាជនគន្លឹះវ័យក្មេង។

លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថា ការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍ក្នុងកាលៈទេសៈនេះ ក៍កំពុង ស្ថិតក្នុងបរិបទដែលម្ចាស់ជំនួយកំពុងបន្តកាត់បន្ថយការគាំទ្ររបស់ខ្លួនផងដែរ។

ដើម្បីទ្រទ្រង់ការងារនេះ ឱ្យដំណើរការតាមគោលដៅរំពឹងទុកក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ឲ្យបានមុនការប្តេជ្ញាចិត្តជាសកលលោក ទេសរដ្ឋមន្ត្រី បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យកែប្រែគោលនយោបាយ និងទំនាក់ទំនង ស្ថាប័ន ដើម្បីផ្លាស់ប្តូរឥរិយាបថ និងការប្រើប្រាស់ធនធាន ដើម្បីដោះស្រាយបញ្ហាដែលរាំងស្ទះ ទៅតាមបែបបទមួយឱ្យកាន់តែមាននិរន្តរភាព។

ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្រ្តីក៍បានស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធ ត្រូវ ធ្វើការរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ ពង្រឹងការ ចូលរួមជាពហុវិស័យ ដើម្បីពន្លឿនសកម្មភាពនៅ ថ្នាក់ក្រោមជាតិជាបន្ទាន់ ឆ្ពោះទៅរកការបង្ការ ការព្យាបាល ការថែទាំ និងការគាំទ្រដ៏ទូលំទូលាយ ដោយការបង្កើនការវិនិយោគ ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម