ព័ត៌មានជាតិ
នគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងជល់មាន់ ជំនួសអាជ្ញាធរដែនដី
ជនញៀនល្បែងជល់មាន់ ចំនួន១៣នាក់ និងអាគក៤ក្បាល ព្រមទាំងម៉ូតូ ចំនួន១៣គ្រឿង ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជំនួសអាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋានកាល វេលាម៉ោង១១ព្រឹក ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២០នេះ នៅទីតាំងមួយកន្លែង ក្រោមដើមឈើគុម្ភព្រៃត្រែង តាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិ ដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មុនឈានដល់ការចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់នេះ គឺដោយទទួលបានបញ្ជារពី លោកឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា នៅចំណុចទីតាំងខាងលើមាន មានក្រុមអ្នកនិយមល្បែងជល់មាន់ ជាច្រើនកុះករ ។

ទើបនៅព្រឹកថ្ងៃទី២៨នេះ សមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបបានជាក់ស្តែងតែម្តង។
ទាំងមនុស្ស និងវត្ថុតាងពាក់ព័ន្ឋ ត្រូវបានបញ្ចូនទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
អត្ថបទ ៖ ឌីរៀ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


