Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ តខ្សែភ្លើងឆក់ត្រី តែ ភ្លាត់ស្នៀតឆក់ខ្លួនឯង រហូត ដល់ស្លាប់

បានផុស

នៅ

បុរសម្នាក់ បានស្លាប់ក្នុងទឹកភ្លាមៗ ខណៈដែលតខ្សែភ្លើង ដើម្បីឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅក្នុង ស្រែក្បែរផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៥៥នាទីល្ងាច ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២១ នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

នៅពេលវេលាកើតហេតុ ប៉ុស្តិ៍នគរបាលកណ្តៀងរាយ ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសម្នាក់ តខ្សែ ភ្លើងឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅខាងលិចផ្ទះ ប្រហែល២០ម៉ែត្រ។ បន្ទាប់ពីទទួលបានព័ត៌មាន នេះ សមត្ថកិច្ច គ្រូពេទ្យ និងកម្លាំងជំនាញ នគរបាលស្រុកស្វាយទាប បានសហការគ្នាពិនិត្យលើសាកសព ក្រោយពីពិនិត្យសាក​សពរួចមក បានសន្និដ្ឋានថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារ តខ្សែភ្លើង ឆក់ត្រី តែបែរជាឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន និងក៏ប្រគល់សាកសព ឲ្យគ្រួសារធ្វើបុណ្យ តាមប្រពៃណី ខែ្មរ។

បុរសរងគ្រោះមានឈ្មោះ អ៊ុង សុខា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ថ្នល់កែង ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះខាង លើ ជារឿយៗតែងតែរាយ និងតខ្សែភ្លើង ដើម្បីឆក់ត្រី ហើយខ្សែភ្លើង ដែលរាយមានមុខដំណរច្រើន ដែល អាចបង្កឲ្យមានគ្រោះខ្លាំងណាស់ ស្រាប់តែថ្ងៃនេះសំណាងអាក្រក់ បណ្ដាលឲ្យមានគ្រោះថ្នាក់ កើតឡើង តែម្ដង៕

អត្ថបទ៖ ភក្ដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម