Connect with us

ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយជាង៩០០ប៊ីដុង ត្រូវរឹបអុស ហើយយកបំផ្លាញចោល

បានផុស

នៅ

អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៩៤៤ប៊ីដុង ត្រូវបានអាជ្ញាធរចាក់បំផ្លាញចោល ក្រោយ​ប្រតិបត្តិការបង្ក្រាប និងរឹបអូសដកហូតបាន នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ ក្នុងស្រុក​គីរីវង់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចាក់​បំផ្លាញចោល​អាកុល​ក្លែងក្លាយ​នេះ​ធ្វើឡើង​ កាល​ពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីបញ្ជាការដ្ឋាន ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៣ ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។ ទឹក​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ដែល​បាន​ចាក់​បំផ្លាញចោល​ មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​នឹង​២៨៣២០​លីត្រ​។​

​សូម​រំឭក​ថា កាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​៣០​នាទី​កម្លាំង​ជំនាញ​បាន​ប្រទះឃើញ​រ៉ឺម៉ក​ម៉ូតូ​ចំនួន​០២​គ្រឿង​ ដឹក​ទឹក​អាល់កុល​ក្លែងក្លាយ​ នៅតាម​បណ្តោយ​ផ្លូវជាតិ​០២​ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ សហ​ការណ៍​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តតាកែវ អាជ្ញាធរ​ពាក់ព័ន្ធ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ បាន​រឹបអូស​ដកហូត​ទឹក​អាល់​ក្លែងក្លាយ​(​មេ​តា​ណុល​)​ចំនួន​ពីរ​ទីតាំង​ផ្សេងគ្នា​ដែលមាន​តំណាង​ម្ចាស់​ទំនិញ​ឈ្មោះ ហុង ស្រី ម៉ាច និង​ឈ្មោះ ច័ន្ទ សុ​ណា មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​និង​២៨៣២០​លីត្រ​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម