បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ឋអំពើលួច – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ឋអំពើលួច

Published

on

នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីផ្តន្ទាទោសតាមច្បាប់ករណីអំពើលួច ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល ទទួលផ្នែកព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ផល រិទ្ធិ អាយុ ២២ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង២.ឈ្មោះ សោម សារុំ ( ហៅ ) យុគ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅ បន្ទប់ជួល ភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( ជនសង្ស័យទាំង ២នាក់ ប្រើប្រាស់គ្រឿងញៀន ) ។

ចំណែកជនរងគ្រោះឈ្មោះ ចាន់ ចេក ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ ប្រជាការពារ (ជាតំណាងឈ្មោះ សេង សាមីឡង់ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ មន្ត្រីរាជការ (ទៅធ្វើការនៅខេត្ត) ស្នាក់នៅ ផ្ទះវីឡាភ្នំមាស ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ ប្រាប់បន្តឲ្យដឹងបន្តថា ជនសង្ស័យទាំង ២នាក់ ត្រូវឃាត់ខ្លួន ក្នុងករណី អំពើ លួចយកម៉ាស៊ីនត្រជាក់ នៅចំណុចដីឡូតិ៍ ផ្ទះវីឡាភ្នំមាស ផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៩ និង០០នាទី ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន ៕

អត្ថបទ ៖ រ៉ាវុទ្ធ

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ6 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ6 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ7 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ7 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម