ព័ត៌មានជាតិ
លោក កែ គឹមយ៉ាន៖ និន្នាការចរាចរណ៍គ្រឿងញៀនស្ថិតក្នុងការព្រួយបារម្ភនៅឡើយ
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់តំណាងប្រទេសមហាអនុតំបន់ទន្លេមេគង្គថា ទោះបីក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ និន្នាការនៃការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅស្ថិតក្នុងការព្រួយបារម្ភនៅឡើយ។
លោកបានបន្តថា ស្ថានភាពនៃការផលិត កែច្នៃ ចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ និងតំបន់យើងនៅតែមានការកើនឡើង។ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ១៩៩៣ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលកម្ពុជាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលមានសមាសភាពចូលរួមពីប្រទេសចំនួន៦ មានប្រទេសកម្ពុជា ចិន ឡាវ សហភាពម៉ីយ៉ាន់ម៉ ថៃ និងប្រទេសវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងនូវការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារជាច្រើនដែលយន្តការ អឹម.អូ.យូ MOU សម្រេចបានកន្លងមក ឈានទៅកាត់បន្ថយនូវការដាំដុះ និងការផលិតគ្រឿងញៀនប្រភេទអាភៀននៅក្នុងតំបន់បានជាអតិបរិមា ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួន ក្នុងនោះយើងទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរក្នុងការកាត់បន្ថយការផលិតគ្រឿងញៀនប្រភេទអាភៀន ក្នុងតំបន់ត្រីកោណមាស។ ប៉ុន្តែការផលិតគ្រឿងញៀនសំយោគតំបន់ត្រីកោណមាសមានការកើនឡើងទៅវិញ។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តទៀតថា ទាំងក្នុងតំបន់ និងពិភពលោកទាំងមូលបាន និងកំពុងប្រឈមធ្ងន់ធ្ងរពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពនៃការផលិត កែច្នៃ ចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ និងតំបន់យើងនៅតែមានការកើនឡើង ពិសេសការកើនឡើងនូវការផលិតគ្រឿងញៀនសំយោគទាំងក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល នាំឱ្យយើងអាចវាយតម្លៃបានថា យន្តការ និងនីតិវិធីនៃការគ្រប់គ្រងសារធាតុគីមីផ្សំនៅមានកម្រិតនៅឡើយ។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ស្នើសុំកិច្ចប្រជុំទាំងមូល ពិសេស អង្គការ UNODC ពិនិត្យលើការកែសម្រួល និងរៀបចំផែនការសកម្មភាពអនុតំបន់ឱ្យសមស្រប និងឆ្លើយតបទិដ្ឋភាពនៃបច្ចុប្បន្នភាពចំនួន៣ចំណុច ក្នុងនោះរួមមានទី១ ពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់ឱកាសឱ្យក្រុមឧក្រឹដ្ឋជនអាចបង្វែរ និងនាំសារធាតុគីមីទៅកាន់តំបន់ត្រីកោណមាស និងធ្វើការផលិតគ្រឿងញៀនបាននៅតាមតំបន់នានា។ ទី២ បញ្ហាជាក់ស្តែង និងបច្ចុប្បន្នភាពបំផុតគឺការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូលមានការកើនឡើង។ និងទី៣ ដោយការបន្តឆ្លងរាលត្បាតនៃជំងឺកូវីដ-១៩ គួរបង្វែរសកម្មភាពជាទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ថវិកា មធ្យោបាយ សម្ភារៈ និងការត្រួតពិនិត្យ វាយតម្លៃ។
ពាក់ព័ន្ធនឹងប្រទេសកម្ពុជាវិញ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានលើកឡើងថា ទោះបីជាស្ថិតក្នុងវិបត្តិសកលកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក៏នៅតែបន្តអនុវត្តសកម្មភាពរបស់ខ្លួនជាប្រចាំជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន ដោយបានប្រើគ្រប់មធ្យោបាយ និងគ្រប់យន្តការ ទាំងយន្តការជាតិ និងអន្តជាតិ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដំណាក់កាលទី៥ និងកំពុងតែអនុវត្តដំណាក់កាលទី៦ ដោយផ្តោតលើការងារពហុវិស័យដែលរួមមាន វិធានការអនុវត្តច្បាប់ វិធានការផ្សព្វផ្សាយអប់រំ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងវិធានការរដ្ឋបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលទទួលបានការគាំទ្រពីគ្រប់អង្គភាព និងសាធារណជន ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់។
យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា លទ្ធផលដែលកម្ពុជាសម្រេចបាន លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងនេះមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងយន្តការមហាអនុតំបន់ទន្លេមេគង្គក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ក្នុងនោះមានយន្តការនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននៃប្រទេសយើងទាំង៦ រួមនិងអង្គការ យូអិនអូឌីស៊ី បាន និងកំពុងដំណើរការយ៉ាងសកម្ម និងមានប្រសិទ្ធភាពពិសេសគឺការយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព អនុតំបន់១១ ដោយផ្តោតលើវិស័យអាទិភាពទាំង៤រួមមាន បញ្ហាគ្រឿងញៀន និងសុខភាព កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងប្រព័ន្ធគតិយុត្ត និងការអភិវឌ្ឍ តាមជម្រើសផ្សេងក្រៅពីដំណាំគ្រឿងញៀន ដែលយើងបានកំពុងជម្នះអនុវត្តទោះក្នុងដំណាក់កាលកូវីដ-១៩ យើងសម្រេចលើកិច្ចការមួយចំនួនគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ