Connect with us

ព័ត៌មានជាតិ

សប្បុរសជន​ប្រគល់​គ្រឿងឧបភោគ បរិភោគ និង​សំភារៈ ប្រើប្រាស់​មួយចំនួន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ប្រឆាំង​ទប់ស្កាត់ មេរោគ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ គ្រឿងឧបភោគ បរិភោគ និង​សំភារៈ ប្រើប្រាស់​មួយចំនួន ដើម្បី​ប្រឆាំង​ទប់​ស្លា​ត់ ការឆ្លង​រីក​រាលដាល មេរោគ​កូ​វីដ​-១៩ ត្រូវបាន​ក្រុមហ៊ុន ឆ្នោត​មហា​សំណាង យកមក​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩ ។

ពិធី​ប្រគល់ ទទួល​នេះ​បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​០៩ កញ្ញា​នេះ ក្រោម​វត្តមាន លោក កើត ឆែ អភិបាលរង​រាជធានី តំណាងអោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក កើត ឆែ ក្នុងឱកាស​នោះ បាន​មានប្រសាសន៍​លើកឡើងថា ៖ ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ឆ្នោត​មហា​សំណាង ដែល​បាន​ឧបត្ថម្ភ ១.​អង្ករ​ចំនួនៈ ២០​តោន ,២.​ទឹកបរិសុទ្ធ​វី​តា​ល់ ចំនួន១០០​កេស​,៣ មី​ជាតិ​ចំនួន ១០០​កេស​តូច​,៤ អាល់កុល ចំនួន ១៥០​លីត្រ​និង​៥.​ម៉ាស់ ចំនួន ១២,៥០០​ម៉ាស់​ជួន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩ (Covid-19)​។

តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គ​មហា តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។

ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការ​គិតគូរ និង​ក្ដី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩(Covid-i9)​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹងត្រូវ​បាន​ចងចាំ ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤៨ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម