Connect with us

ព័ត៌មានជាតិ

ផ្លូវ​គ្រួស​ក្រហម កំពុង​ប្រែ​ក្លាយជា​ផ្លូវ​បេតុង​ជា​បណ្តើរៗ​នៅ​ស្រុក​មណ្ឌលសីមា

បានផុស

នៅ

កោះកុង​ ៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ដែល​ធ្លាប់តែ​លំបាក​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ក្នុង​មូលដ្ឋាន​ស្រុក​មណ្ឌលសីមា ឥឡូវ​ផ្លូវ​ចំនួន​៣​ខ្សែ​នេះ បាន​ប្រែក្លាយ​ផ្លូវ​បេតុង​ដ៏​ថ្មីស្រឡាង​ទ​បណ្តើរៗ​ហើយ​តប​នឹង​សេចក្តីត្រូវការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ស្រុក​មណ្ឌលសីមា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្តកោះកុង ស្រុក​មួយ​នេះ ទទួលបាន​នូវ​ផ្លូវ​បេតុង​ថ្មីស្រឡាង​ចំនួន​៣​ខ្សែ​ប្រវែង​ជិត​១​គីឡូម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ តប​នឹង​សេចក្តីត្រូវការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​ប៉ាក់​ខ្លង និង​ឃុំ​ពាម​ក្រសោប ទោះបីជា​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។

លោក ប្រាក់ វិចិត្រ អភិបាលស្រុក​មណ្ឌលសីមា ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​៨ ខែកញ្ញា​ថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង​ដែល​លេចចេញ​រូបរាង​ឡើង​បម្រើ​ជូន​ប្រជាពលរដ្ឋ អនុវត្ត​តាំងពី​ខែមិថុនា​ដល់​ខែសីហា ទើប​បញ្ចប់​គម្រោង​ស្ថាបនា​។

ផ្លូវ​បេតុង​ទី​១​ចេញពី​ចំណុច​រង្វង់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ក្បែរ​សាលាស្រុក​ទៅដល់​មុខ​ការិយាល័យ​ដែនដី​ស្រុក​។ ផ្លូវ​បេតុង​ទី​២ ផ្តើម​ចេញពី​ផ្លូវជាតិ​លេខ​៤៨​ឆ្ពោះទៅកាន់​មណ្ឌល​សុខភាព​នាង​កុក និង​ផ្លូវ​បេតុង​ទី​៣​នៅ​ភូមិ​ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ប្រវែង​២១៥​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់​០.១៥​ម៉ែត្រ​។

លោក ប្រាក់ វិចិត្រ អភិបាលស្រុក​មណ្ឌលសីមា អះអាងថា ការទទួលបាន​ផ្លូវ​បេតុង​នៅ​ពេល​នេះ គឺ​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​របស់លោក​ក្នុង​វេទិកាសាធារណៈ​ដើម្បី​អាចធ្វើ​ដំណើរ ឬ​ដឹក​ជ​ញ្ចូ​ន​កសិផល​ទៅមក​កាន់តែ​ងាយស្រួល​មិន​លំបាក​ដូចពេលមុនៗ បើ​ធៀប​នឹង​ផ្លូវ​មាន​សំបក​មាន់​ជាច្រើន​ដោយសារ​ចរន្តទឹក​រដូវវស្សា​ហូរ​ច្រោះ​បាក់​។

មិន​ចំពោះតែ​ឃុំ​ប៉ាក់​ខ្លង ឃុំ​ពាម​ក្រសោប​ទេ​ដែល​ទទួល​បាន​ផ្លូវ​បេតុង​បែបនេះ រដ្ឋបាល​ស្រុក​មណ្ឌលសីមា ក៏​ប្រឹងប្រែង​កៀងគរ​ជំនួយ​ថវិកា​ពី​សប្បុរសជន កញ្ចប់​ថវិកា​ប្រើប្រាស់​របស់​ស្រុក​ផ្ទាល់ខ្លួន​ផង និង​គម្រោង​ខេត្ត​ផង​នោះ​។ មូលដ្ឋាន​ឃុំ​ផ្សេងៗ​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ស្រុក ក៏​នឹង​ពិនិត្យ​ស្រាវជ្រាវ​ដាក់​គម្រោង​អភិវឌ្ឍន៍​ដូចគ្នា​ផងដែរ៕

អត្ថបទ ៖ សិរី​វឌ្ឍន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម