Connect with us

ព័ត៌មានជាតិ

អគារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​បាវិត មាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ លោក លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ក្រុង​បាវិត លោក ម៉ែន វិបុល សមាជិក​គណៈ​កម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​អគារ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នេះ​ផង​ដែរ​ រួមមាន​លោក​ប្រធាន​-​អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត អស់លោក​- លោកស្រី​ជា​សមាជិក សមាជិកា​គណបក្ស​ជាច្រើនរូប​ទៀត​។

លោក លឹម សៀង​ហេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា អគារ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បាវិត​ដែល​ត្រូវធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​នា​ពេល​នេះ​មាន​បណ្តោយ​ប្រវែង​១៦,១៩​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ ធ្វើ​អំពី​បេតុង​ប្រក់​ក្បឿង​មាន​បំពាក់ ឧបករណ៍ គ្រឿង​សំភារៈ​បរិក្ខា របង ក្លោងទ្វារ របង​ព័ទ្ធជុំវិញ​ប្រវែង​១៩០​ម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់​អស់​ថវិកា​ប្រមាណ​ជាង​៨​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សមិទ្ធផល​ថ្មី​នេះ​គឺ​ដើម្បី​ទុកជា​កន្លែងធ្វើការ​បំរើ​ឲ្យ​ការងារ​គណបក្ស​សង្កាត់​បាវិត​ដែល​កន្លងមក​កន្លែង​ចាស់​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិច​នា​រដូវវស្សា​ជាហេតុ​ធ្វើ​ឲ្យ​ជួប​ការលំបាក​ចំពោះ​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ​ម្តងៗ​នាពេល​កន្លងមក​។

លោក លឹម សៀង​ហេង បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុងនាម​រូបលោក​ក៏ដូចជា​ថ្នាក់ដឹកនាំ​នៅ​ក្រុង​បាវិត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្វាយរៀង អស់លោក​-​លោកស្រី ជា​ថ្នាក់ដឹកនាំ​ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា និង​សម្ភារៈ​ដើម្បី​កសាង​នូវ​សមិទ្ធផល​ផ្សេងៗ​នៅ​ក្រុង​បាវិត​ជាពិសេស​គឺ​អគារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បាវិត​នា​ពេល​នេះ ដែលជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​ជា​ចំណងដៃ និង​បំរើ​ឲ្យ​ការងារ​គណបក្ស​សង្កាត់​បាវិត ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម