ពលរដ្ឋ ចំនួន​៦០០​គ្រួសារ​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​សម្ដេច​ហ៊ុនសែន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋ ចំនួន​៦០០​គ្រួសារ​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​សម្ដេច​ហ៊ុនសែន​

បានផុស

នៅ

ប៉ោយប៉ែត ៖ យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​ចំនួន ៦០០ គ្រួសារ​ដែល​រស់នៅក្នុង​តំបន់​បឹង​ជម្រុក​ឈ្នះ ឈ្នះ​បានមក​ទទួល​អំណោយ​របស់​សម្ដេច​ហ៊ុនសែន​ដើម្បី​យកទៅ​ប្រើប្រាស់​និង​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​សព្វថ្ងៃនេះ ខណៈ​ដែល​ពួកគាត់​កំពុងតែ​មានការ​ខ្វះខាត​ស្បៀងអាហារ​ក្នុង​រដូវវស្សា​នេះ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់ដែរ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែសីហា ឆ្នាំ ២០២១ គេ​បាន​សង្កេតឃើញ​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មក​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៦០០​គ្រួសារ​ដែល​រស់នៅ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះៗ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ខាងលើ​កំពុងតែ​ជួប​វិបត្តិ​ខ្វះខាត​យ៉ាងធ្ងន់ធ្ងរ លើ​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ ក្រោយមក​ឯកឧត្តម​ប៉ាន់​ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​របស់​សម្ដេច​ក៏បាន​ទទួល​ស្បៀងអាហារ​ពិស​ម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​យកមក​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការខ្វះខាត​សព្វថ្ងៃនេះ​។

​ក្នុងនោះដែរ​ឯកឧត្តម​ប៉ាន់​ខែម​ប៊ុនថន ប្រាប់​ប្រជាពលរដ្ឋ​ថា ​នៅ​ទីណា​ដែលជា​ពលរដ្ឋ​មានការ​លំបាក​ទីនោះ​គឺ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ហ៊ុនសែន​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​សម្ដេច​ទាំងពីរ​តែងតែ​យកចិត្តទុកដាក់​និង​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការ​លំបាក​លើ​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ ហើយ​សម្ដេច​ទាំងពីរ​បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​មក​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​តាមរយៈ​រូបលោក​ផ្ទាល់​តែម្ដង ធ្វើយ៉ាងណា​ឱ្យបាន​ជំនួយ​ទាំងនោះ​បានមក​ដល់ដៃ​ប្រជាពលរដ្ឋ​យើង​ដើម្បី​យកទៅ​ដោះស្រាយ​ជីវភាព​របស់ខ្លួន​បន្ត​ទៅមុខទៀត​នោះ៕

ដោយ ៖ ពៅ​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ២៥ នាទី មុន

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

ព័ត៌មានជាតិ៣៣ នាទី មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ឱ វណ្ណឌីន៖ ការធ្វើតេស្តរកកូវីដលើអ្នកជំងឺឬអ្នកសង្ស័យចូលពេទ្យនៅបន្តធ្វើដដែល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services